Home / កសិកម្ម / លោក សាក់ ផុន ប្រាប់ពីអាថ៌កំបាំងដាំសាវម៉ាវឱ្យបានផ្លែច្រើន

លោក សាក់ ផុន ប្រាប់ពីអាថ៌កំបាំងដាំសាវម៉ាវឱ្យបានផ្លែច្រើន

លោក សាក់ ផុន ជាកសិករជោគជ័យមួយរូបក្នុងការដាំដំណាំទុរេន និងសាវម៉ាវ គឺគាត់រស់នៅក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្លែងប្រាប់ក្រុមការងារសម្បូរសប្បាយឱ្យដឹងថា លោកមានសាវម៉ាវ ១០០ដើម នាពេលបច្ចុប្បន្ននេះ ហើយលោកអាចប្រមូលផលបានប្រមាណជា ១៦តោន ក្នុង១រដូវ។ អ្វីដែលធ្វើឱ្យសាវម៉ាវរបស់លោកផ្លែច្រើននោះ ក៏ព្រោះតែនៅក្នុងចម្ការរបស់លោកមានដើមសាវម៉ាវឈ្មោល ដែលផ្ការបស់វាអាចរំភាយលម្អងទៅកាន់ផ្កាសាវម៉ាវញី ហើយធ្វើឱ្យមានផ្លែច្រើន មិនមែនមកពីលោកប្រើថ្នាំគីមីអ្វីឡើយ។

តែយ៉ាងណាលោកមិនលាក់លៀមទេអំពីដែលលោកធ្លាប់ប្រើប្រាស់ថ្នាំគីមីលើសាវម៉ាវ និងទុរេន ១០០ដើមរបស់លោក ប៉ុន្តែលោកបានឈប់ប្រើប្រាស់វានៅពេលដែលលោកបានទទួលការណែនាំពីមន្ត្រីបុគ្គលិករបស់អង្គការសេដាក ប្រចាំខេត្តកោះកុងរួចមក។

ជាមួយគ្នានេះលោកក៏បានផ្តាំទៅដល់កសិករដែលមានបំណងដាំសាវម៉ាវដូចលោកនោះ ពេលទៅទិញពូជគេមកដាំ កុំភ្លេចសួររកពូជឈ្មោលមកផង បើពុំនោះទេកសិករត្រូវចំណាយលុយក្នុងការទិញអកម៉ូនឈ្មោលពីគេម្តងទៀត ដើម្បីបាញ់ឱ្យសាវម៉ាវកាន់ផ្លែ៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ស្វែងយល់៖ ពិនិត្យមុននឹងបញ្ឆេះម៉ាស៊ីន របៀបបញ្ឆេះម៉ាស៊ីន និងរបៀបបញ្ឈប់ម៉ាស៊ីន (ឧបករណ៍កសិកម្ម)

មានបងប្អូនកសិករមួយចំនួនបានដឹងអំពីការពិនិត្យ របៀបបញ្ឆេះ និងរបៀបបញ្ឈប់ម៉ាស៊ីន ដែលជាឧបករណ៍កសិកម្មរួចហើយ ប៉ុន្តែក៏នៅមានកសិករខ្លះមិនទាន់បានដឹងនូវចំណុចទាំងនេះនៅឡើយទេ។ ដើម្បីជាចំណេះដឹងដល់ប្រជាកសិករ សហគមន៍សម្បូរសប្បាយ  បង្ហាញអត្ថបទនេះ ដែលដកស្រង់ចេញពីសៀវភៅ ណែនាំអំពីបច្ចេកទេសនៃការប្រើប្រាស់ និងការដំឡើងឧបករណ៍កិនគ្រាប់ធញ្ញជាតីខ្នាតតូច។