Home / ព័ត៌មាន / អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy ចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្ត

អាជ្ញាធរជាតិអប្សរានិងស្ថាប័ន Dunhuang Academy ចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាពនិងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្ត

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា និងស្ថាប័ន Dunhuang Academy នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្តភាព និងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្តរវាងស្ថាប័នទាំងពីរ។

អនុស្សារណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Zhao Shengliang នាយកប្រតិបត្តិនៃស្ថាប័ន Dunhuang Academy។ អនុស្សារណៈនេះ មានសុពលភាពរយៈពេល៣ឆ្នាំ ដែលមានខ្លឹមសារសំខាន់ៗផ្តោតលើការសិក្សាប្រៀបធៀបស្តីពីសិល្បៈព្រះពុទ្ធសាសនា ផ្លាស់ប្តូរការសិក្សាស្តីពីការអភិរក្សនិងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ ផ្លាស់ប្តូរគ្នាអំពីការប្រើប្រាស់ឯកសារស្រាវជ្រាវរួមគ្នា បង្កើតគម្រោងស្រាវជ្រាវរួមគ្នា ផលិតវីដេអូនិងរៀបចំពិព័រណផ្សព្វផ្សាយរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងរមណីយដ្ឋានរូងភ្នំMangao ផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវប្បធម៌រវាងស្ថាប័នទាំងពីរ។


តាមរយៈកិច្ចសហការនេះ អាជ្ញាធរជាតិអប្សរារំពឹងថា នឹងទទួលបានការរីកចម្រើនទាំងផ្នែកធនធានមនុស្សក្នុងកិច្ចអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំងការផ្សព្វផ្សាយទូលំទូលាយទៅកាន់ពិភពលោកអំពីរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ដែរថា ស្ថាប័ន Dunhuang Academy គឺជាស្ថាប័នចម្រុះនិងជាវិទ្យាស្ថានបណ្ឌិតសភាដែលបង្កើតឡើងដោយរដ្ឋាភិបាលចិននៅក្នុងឆ្នាំ១៩៩៤ ដើម្បីទទួលបន្ទុកការងារផ្នែកអភិរក្ស ស្រាវជ្រាវនិងផ្សព្វផ្សាយរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងជាស្ថាប័នជាតិអភិរក្សបុរាណវត្ថុល្បីៗនៅក្នុងប្រទេសចិន៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី «ស្រា» នៅព្រឹកថ្ងៃទី១៦ កក្កដា ២០១៩ ដោយលោកសាស្ត្រាចារ្យ អាំង ជូលាន

តាមគេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរា នឹងរៀបចំបាឋកថាស្តីអំពី «ស្រា» ដោយលោកសាស្ត្រាចារ្យ អាំង ជូលាន នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។