តាខ្ញី គឺជារហ័សនាមដែលប្រជាពលរដ្ឋនៅទីរួមស្រុកថ្មបាំង ខេត្តកោះកុង បានដាក់ឱ្យបុរសវ័យចំណាក់ម្នាក់ដែលមានជំនាញខាងដាំដំណាំខ្ញី។
លោក ចាន់ ប៊ុន ដែលគេនាំគ្នាហៅថា តាខ្ញីៗ មានវ័យ៦១ឆ្នាំ រស់នៅក្នុងភូមិត្រពាំងឈើត្រូវ ឃុំឫស្សជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង លោកគឺជាកសិករឆ្នើមមួយរូបខាងការដាំដុះដំណាំខ្ញី។ បុរសវ័យចំណាស់រូបនេះថ្លែងឱ្យដឹងថា យ៉ាងហោចណាស់លោកអាចរកចំណូលពីការដាំខ្ញីនេះ បានប្រមាណជា១០លានរៀលក្នុង១ឆ្នាំ។
ក្រៅតែពីការដាំខ្ញី លោក ចាន់ ប៊ុន មានដាំចេក ទុរេន រមៀត ហើយឆាប់ៗនេះ លោកគ្រោងនឹងដាំល្ហុងបន្ថែមទៀតផងដែរ គឺដាំតាមគោលការណ៍សរីរាង្គអង្គការសេដាក ដោយមិនប្រើថ្នាំគីមីក្នុងការបាញ់ស្មៅ ឬទៅលើដំណាំឡើយ៕