Home / កសិកម្ម / លោក សាក់ ផុន អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុង១ឆ្នាំ ពីទុរេន និងសាវម៉ាវ

លោក សាក់ ផុន អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុង១ឆ្នាំ ពីទុរេន និងសាវម៉ាវ

លោក សាក់ ផុន គឺជាកសិករជោគជ័យមួយរូប និងជាបេក្ខជនសេដ្ឋីស្រុកស្រែ បច្ចុប្បន្នរស់នៅក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ប្រកបមុខរបរដាំទុរេន និងសាវម៉ាវ ប៉ុន្តែលោកអាចមានជីវភាពរស់នៅស្រួលបួល។ នេះជាការលើកឡើងយ៉ាងរីករាយរបស់លោក សាក់ ផុន។

ឆ្លើយមកកាន់ក្រុមការងារសម្បូរសប្បាយ ដោយក្តីរីករាយបេក្ខជនសេដ្ឋីស្រុកស្រែរូបនេះបានឱ្យដឹងថា លោកអាចរកចំណូលបានពីខ្ទង់ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ពីការប្រមូលផលទុរេនចំនួន១៧០ដើម និងសាវម៉ាវ១០០ដើម។

លោក សាក់ ផុន បានឱ្យដឹងបន្តថា ទុរេនរបស់លោកអាចលក់បានក្នុង ១គីឡូក្រាម តម្លៃរវាងពី ១២.០០០រៀល ទៅ ២៥.០០០រៀល ចំណែកសាវម៉ាវតម្លៃ ៥.០០០រៀល ទៅ ១៥.០០០រៀល ក្នុង១គីឡូក្រាម។

កាលដើមឡើយ លោក ក៏ធ្លាប់ប្រើប្រាស់ថ្នាំគីមីបាញ់ទៅលើដំណាំរបស់លោក ដែលមាន ទុរេន និងសាវម៉ាវនេះដែរ ប៉ុន្តែក្រោយពីបានទទួលការណែនាំពីភ្នាក់ងារចងក្រងក្រុមផលិតបន្លែ ផ្លែឈើ របស់អង្គការសេដាក់ ប្រចាំខេត្តកោះកុងមក លោកក៏បញ្ឈប់នៃការប្រើប្រាស់ថ្នាំគីមីទាំងនោះបន្តទៀត ហើយដោយមកដាំតាមគោលការណសរីរាង្គសេដាក់វិញម្តង។ នេះជាការបញ្ជាក់របស់លោក សាក់ ផុន៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោក សួន ឡាន អាចដាំខាត់ណាផ្កាបាន២ដងក្នុង១រដូវ ខណៈកសិករភាគច្រើនដាំបានតែម្តង

កសិករ សួន ឡាន មានវ័យ៤០ឆ្នាំ (២០១៩) រស់នៅភូមិស្វាយស ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាម បានឱ្យដឹងថា លោកអាចដាំខាត់ណាផ្កាបានរហូតដល់ទៅ២ដងក្នុងមួយរដូវ ខណៈកសិករភាគច្រើនអាចដាំបន្លែប្រភេទនេះបានតែមួយដងប៉ុណ្ណោះក្នុងមួយរដូវ។