Home / ព័ត៌មាន / កសិករខេត្តកោះកុង ឈប់ប្រើថ្នាំគីមី មកប្រើជីសរីរាង្គ ក្រោយពីការអប់រំរបស់អង្គការសេដាក

កសិករខេត្តកោះកុង ឈប់ប្រើថ្នាំគីមី មកប្រើជីសរីរាង្គ ក្រោយពីការអប់រំរបស់អង្គការសេដាក

ក្រោយពីវត្តមានបុគ្គលិកអង្គការសេដាក បានចុះផ្សព្វផ្សាយអំពីផលប៉ះពាល់បញ្ហាសុខភាពធ្ងន់ធ្ងរដល់កសិករ និងអ្នកបរិភោគដោយសារការប្រើប្រាស់ថ្នាំគីមីទៅលើបន្លែ និងឈើហូបផ្លែ ហើយលើកទឹកចិត្ត ជំរុញឲ្យប្រជាកសិករដាំដំណាំតាមគោលការណ៍សរីរាង្គ គឺពួកគាត់សប្បាយរីករាយ ព្រមទាំងងាកមកប្រើប្រាស់ជីសរីរាង្គវិញ។ មន្ត្រីចងក្រងក្រុមផលិតបន្លែ ផ្លែឈើ របស់អង្គការសេដាក ប្រចាំគោលដៅខេត្តកោះកុង គឺលោក វង្ស សាវឿន បានឲ្យដឹងថា ក្រោយវត្តមានរបស់អង្គការសេដាកបានចូលទៅកាន់ទឹកដីខេត្តកោះកុង និងពន្យល់ទៅដល់ពួកគាត់ពីផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំគីមីទៅលើបន្លែ និងឈើហូបផ្លែ គឺប្រជាកសិករទាំងនោះទទួលស្គាល់ថា ពិតជាមានគ្រោះថ្នាក់ពិតមែន។ លោកឲ្យដឹងបន្តថា រហូតមកទល់ពេលនេះកសិករគោលដៅរបស់អង្គការសេដាក បានបោះបង់ការប្រើថ្នាំគីមីទៅលើបន្លែ និងឈើហូបផ្លែ ព្រមទាំងការបាញ់សម្លាប់ស្មៅដោយសារធាតុគីមីផងដែរ ហើយងាកមកចាប់យកការបង្កបង្កើនផលដំណាំតាមគោលការសរីរាង្គសេដាកវិញម្តង។

លោក សាក់ ផុន គឺជាបេក្ខជនសេដ្ឋីស្រុកស្រែ និងជាកសិករជោគជ័យ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានឲ្យដឹងថា ពីមុនលោកបានប្រើប្រាស់ថ្មាំគីមី ដើម្បីឲ្យទុរេនរបស់លោកលូតលាស់បានល្អ ព្រមទាំងប្រើថ្នាំសម្លាប់ស្មៅផងដែរ។ លោកបានបញ្ជាក់ថា ជាលទ្ធផលអ្វីដែលទទួលបានគឺថ្នាំសម្លាប់ស្មៅមិនត្រឹមតែសម្លាប់ស្មៅប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យទុរេនរបស់លោកងាប់ថែមទៀតផង។

ចំណែកលោក ចាន់ ប៊ុន រស់នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យដឹងថា មុននឹងមានការណែនាំពីបុគ្គលិករបស់អង្គការសេដាកឲ្យដាំដុះតាមគោលការណ៍សរីរាង្គ លោកឧស្សាហ៍មានជំងឺ និងព្យូរសេរ៉ូមជាប្រចាំ ក៏ព្រោះតែលោកនៅជាមួយថ្នាំគីមីរហូត និងមិនបានយល់ដឹងពីផលប៉ះពាល់របស់វាទេ។

បើតាមលោក វង្ស សាវឿន ដែលជាមន្ត្រីចងក្រងក្រុមផលិតបន្លែ និងឈើហូបផ្លែ របស់អង្គការសេដាក ប្រចាំខេត្តកោះកុង លើកឡើងថា បើកសិករនៅតែបន្តប្រើប្រាស់ថ្នាំគីមីទៅលើដំណាំរបស់ពួកគាត់ទៀតនោះ ពួកគាតនឹងខាត់បង់ជាច្រើនដូចជា ខាត់បងពេលវេលា អស់លុយឥតប្រយោជន៍ ធ្វើឲ្យដំណាំរបស់គាត់ងាប់ ហើយចុងក្រោយពួគគាត់នឹងបាត់បង់ចំណូលតែម្តង៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។