Home / ព័ត៌មាន / លក់រទេះសាឡីចាស់ៗ ជាមុខរបររបស់លោក យួស ចេន និង ប៉ិល វេង

លក់រទេះសាឡីចាស់ៗ ជាមុខរបររបស់លោក យួស ចេន និង ប៉ិល វេង

លោក យួស ចេន អាយុ ៣៩ឆ្នាំ (២០១៩) និងលោក ប៉ិល វែង អាយុ ៣៧ឆ្នាំ (២០១៩) រស់នៅភូមិ  តាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំដូចគ្នា សព្វថ្ងៃពួកគាត់ប្រកបមុខរបរលក់រ​ទេះចាស់ៗ​នៅទីក្រុង​ភ្នំ​ពេញ ពិសេសនៅម្តុំក្បាលថ្នល់ ច្បារអំពៅ និងនៅ​មុខ​បុរីប៉េងហួតបឹងស្នោ (ផ្លូវជាតិលេខ១)។

លោក យួស ចេន បានឲ្យអ្នកយកព័ត៌មានសហគមន៍សម្បូរសប្បាយដឹងថា រូបគាត់ទិញរទេះចាស់ៗពីអ្នកភូមិ រួចហើយយកមកជួសជុលលាបពណ៌ឲ្យស្អាតទើបយកមកលក់នៅភ្នំពេញ «គេទិញយកទៅដាក់តាំង ហើយខ្ញុំលក់ជា​មធ្យម​​​អស់ ១០គ្រឿងក្នុងមួយខែ, រទេះ១គ្រឿងខ្ញុំលក់តម្លៃ ៣៥០ដុល្លារអាមេរិក»។

ចំណែកលោក ប៉ិល វេង គឺគាត់លក់ កង់រទេះផង និងតួរទេះទាំងមូលផង ដែលកង់រទេះ១គូ លក់តម្លៃ​២២​ម៉ឺនរៀល និងរទេះ១គ្រឿងតម្លៃ ៤០០ដុល្លារ (អាចតថ្លៃបាន)។

រទេះគោ-ក្របី គឺជនជាតិខ្មែរចេះធ្វើនិងប្រើប្រាស់អស់ជាច្រើនរយពាន់ឆ្នាំមកហើយ ដើម្បីដឹកភោគផល​កសិកម្ម ដឹករបស់របរ ការធ្វើដំណើរ និងដឹកស្បៀងផ្គត់ផ្គង់ឲ្យកងទ័ព។ បច្ចុប្បន្នប្រជាជនខ្មែរស្ទើរ​តែលែងប្រើ​ប្រាស់​រទេះនេះទៅហើយ ដោយ​សារ​តែមានគ្រឿងយន្តមកជំនួសដូចជា ឡាន ត្រាក់ទ័រ ម៉ូតូរ៉ឺម៉ក និងគោយន្តជាដើម។

ទោះ​បីគេស្ទើរតែលែងប្រើទៅហើយក៏ដោយ ក៏សព្វថ្ងៃនេះនិងទៅអនាគតគឺ កង់រទេះ ឬតួរទេះទាំងមូល ត្រូវ​បាន​គេយកមកតាំងជាអចិន្ត្រៃយ៍នៅក្នុងបរិវេណលំនៅដ្ឋាន និងនៅតាមហាងធំៗ ក៏ដូចនៅតាមក្លោងទ្វារ​ចូល​​បុរី​មួយ​​ចំនួន​​បានដាក់​​តាំង​នៅ​ពេល​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងគោលបំណង​រំលឹកអនុស្សាវរីយ៍ ព្រម​ទាំង​គុណ​ប្រយោជន៍​រទេះចំពោះសង្គមខ្មែរ។

លោកអ្នកអាចទាក់ទងអ្នកលក់រទេះទាំងពីរនាក់បានតាមប្រព័ន្ធទូរស័ព្ទ៖ លោក យួស ចេន (០៩៩ ៥៨ ០០ ០៩/០៧១ ៤៤៤ ៩៣ ៩១), លោក ប៉ិល វែង (០៩៧ ៨៦ ៦៦ ៩០២)៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

សុកឆ្មា ជារុក្ខជាតិឱសថ, កបនឹងជំងឺ រំលាយស្លេស្ម៍ បំបាត់ក្អក ហត់ ផ្សះ បន្ទន់លាមក រមាស់ ពស់ចឹក រលាកសួត…