តម្លៃទីផ្សារបន្លែ ផ្លែឈើ នៅផ្សារបោះដុំក្នុងខេត្តបាត់ដំបង ឡើងចុះដូចថ្លៃទីផ្សារភាគហ៊ុនថ្លៃបន្លែ និងផ្លែឈើនៅផ្សារប៉ុមពុយ ដែលជាផ្សារបោះដុំធំជាងគេនៅទីរួមខេត្តបាត់ដំបង តម្លៃឡើងចុះមិនទៀងទាត់ដូចថ្លៃទីផ្សារភាគហ៊ុន។
បើតាមលោក ភេន សាមុត អ្នកលក់បន្លែនៅក្នុងផ្សារប៉ុមពុយ បានឲ្យដឹងថា លោកប្រកបអាជីពជាអ្នកលក់បន្លែនៅក្នុងផ្សារប៉ុមពុយនេះយូរឆ្នាំមកហើយ ដែលតម្លៃបន្លែ និងផ្លែឈើ នៅក្នុងផ្សារមួយនេះមិនទៀងទាត់នោះឡើយ។ លោកថាពេលខ្លះបន្លែកំពុងតែថ្លៃៗ ស្រាប់តែមួយម៉ោងក្រោយមកក៏ចុះវិញភ្លាម ឬក៏កំពុងថោកស្រាប់តែមួយម៉ោងក្រោយមក ក៏ត្រូវខ្វះបន្លែ ឬផ្លែឈើ ពេលនោះតម្លៃត្រូវឡើងភ្លាមនៅក្នុងថ្ងៃនោះតែម្តង។
បើតាមការបញ្ជាក់ពីលោក ភេន សាមុត ការឡើងចុះថ្លៃមិនទៀងទាត់បែបនេះ ក៏ព្រោះតែគ្មានការគ្រប់គ្រង់ច្បាស់លាស់អំពីការនាំចូលបន្លែ និងផ្លែឈើ៕
