Home / ព័ត៌មាន / ជប៉ុនបើកកសិដ្ឋានសរីរាង្គ៤០ហិចតានៅខេត្តសៀមរាប ផ្តោតលើដំណាំហូបផ្លែមួយចំនួនដែលជប៉ុនគ្មាន

ជប៉ុនបើកកសិដ្ឋានសរីរាង្គ៤០ហិចតានៅខេត្តសៀមរាប ផ្តោតលើដំណាំហូបផ្លែមួយចំនួនដែលជប៉ុនគ្មាន

កសិដ្ឋានសរីរាង្គនៅលលផ្ទៃដីចំនួន ៤០ហិចតា ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលមានថៅកែជាជនជាតិជប៉ុន បានដំណើរការអស់ជាច្រើនឆ្នាំមកហើយរហូតមកទល់នឹងពេលនេះ។ ដំណាំចម្បងនៅក្នុង «កសិដ្ឋានសរីរាង្គស្វាយចេក» មាន ម្នាស់ ស្វាយ និងចេក ក្រៅពីនេះក៏មានដំណាំហូបផ្លែផ្សេងទៀត រួមជាមួយបន្លែចម្រុះផងដែរ។


បើតាមអ្នកទទួលបន្ទុកបដិសណ្ឋារកិច្ចភ្ញៀវទេសចរប្រចាំនៅក្នុងកសិដ្ឋានសរីរាង្គនោះ គឺលោក សុជា បានឲ្យដឹងថា ហេតុផលដែលកសិដ្ឋានសរីរាង្គមួយផ្តោតទៅលើដំណាំទាំងនោះ ក៏ព្រោះតែដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសជនជាតិជប៉ុន ឲ្យទៅទស្សនានៅទីនោះ និងដើមឈើមួយចំនួនដែលនៅប្រទេសជប៉ុនមិនមាន ដូចជា ស្វាយ ចេក និងម្នាស់នេះជាដើម ដែលផ្លែឈើទាំងនេះ ពុំអាចដាំបាននៅក្នុងប្រទេសជប៉ុន។


ភ្ញៀវទេសចរម្នាក់អាចត្រូវចំណាយ ២៥ដុល្លារ ដើម្បីចូលទៅទស្សនានៅកសិដ្ឋានសរីរាង្គស្វាយចេក ជាមួយនឹងការចំណាយនេះភ្ញៀវទេសចរអាចជិះកង់កម្សាន្តដែលកសិដ្ឋានបានរៀបចំទុកបម្រុង អាចបេះផ្លែឈើហូបផ្លែដោយផ្ទាល់ដៃ និងអាចពិសារភេសជ្ជៈផ្លែឈើស្រស់នៅក្នុងចម្ការទាំងម្តង៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។