Home / ព័ត៌មាន / ជនជាតិជប៉ុនបើកហាងលក់បន្លែផ្លែឈើសរីរាង្គនៅទីរួមខេត្តសៀមរាប

ជនជាតិជប៉ុនបើកហាងលក់បន្លែផ្លែឈើសរីរាង្គនៅទីរួមខេត្តសៀមរាប

ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំំ២០១៩នេះទៅ ហាងលក់បន្លែ និងផ្លែឈើសរីរាង្គមួយដែលមានឈ្មោះថា «កសិដ្ឋានសរីរាង្គស្វាយ​ចេក» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវផ្សារកណ្តាល ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងសៀមរាម ខេត្តសៀមរាប នឹងដំណើរការបើកលក់ជាផ្លូវការ។ នេះបើតាមការឱ្យដឹងពីលោកស្រី Miki Yoshikadu (ជនជាតិជប៉ុន) ដែលជានាយិកាប្រតិបត្តិហាងកសិដ្ឋានសរីរាង្គស្វាយចេក។
ប្រភពបន្លែ និងផ្លែឈើសរីរាង្គទាំងអស់ដែលត្រូវយកទៅលក់នៅក្នុងហាង កសិដ្ឋានសរីរាង្គស្វាយចេក គឺយកមកពីកសិដ្ឋានសរីរាង្គស្វាយចេក ស្ថិតក្នុងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលលាតសន្ធឹងនៅលើផ្ទៃដីចំនួន៤០ហិចតា។
សម្រាប់លោកអ្នកដែលត្រូវការបន្លែ និងផ្លែឈើសរីរាង្គ ដែលគ្មានប្រើប្រាស់សារធាតុគីមី អាចធ្វើការទាក់ទងតាមរយៈលេខទូរស័ព្ទលោកស្រី Miki Yoshikadu ដែលជានាយិកាប្រតិបត្តិផ្ទាល់ គឺ ០១៥ ៨៦៥ ៩៤០

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។