Home / ព័ត៌មាន / ផ្សារបោះដុំបន្លៃ ផ្លែឈើនៅបាត់ដំបង បើកពេលថ្ងៃខុសពីផ្សារដើមគ នៅភ្នំពេញ

ផ្សារបោះដុំបន្លៃ ផ្លែឈើនៅបាត់ដំបង បើកពេលថ្ងៃខុសពីផ្សារដើមគ នៅភ្នំពេញ

បើអ្នកមិនបានដឹងពីពេលវេលាបើកដំណើរការប្រចាំថ្ងៃនៃការបោះដុំបន្លែ ផ្លែឈើ នៅផ្សារប៉ុមពុយ ខេត្តបាត់ដំបង អ្នកនឹងខកពេលវេលាមិនខាន។

ផ្សារប៉ុមពុយ គឺជាផ្សារបោះដុំបន្លែ ផ្លែឈើធំមួយ នៅក្នុងទីរួមខេត្តបាត់ដំបង ដែលផ្សារនេះបើកដំណើរការចាប់ពីម៉ោង ១១ ព្រឹក ដល់ម៉ោង ៩យប់ ជារៀងរាល់ថ្ងៃ។ ផ្សារនេះទទួលការនាំចូលបន្លែ ផ្លែឈើពីគ្រប់ទិសទី រួមមានថៃ និងវៀតណាមផងដែរ នឹងធ្វើការចែកចាយទៅកាន់ទីតាំងផ្សេងៗទៀតក្នុងខេត្តបាត់ដំបង និងខេត្តជាប់ភូមិផងរបងជាមួយ។

ផ្សារនេះ ដំណើរការខុសគ្នាពីផ្សារដើមគ រាជធានីភ្នំពេញ ដែលជាផ្សារបោះដុំបន្លែ ផ្លែឈើធំបំផុត​ក្នុងរាជធានីភ្នំពេញ ដែលដំណើរការនៅពេលយប់៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។