Home / ឱសថបុរាណ / រុក្ខជាតិឱសថ / ស្តេចបន្លែ ម៉ូរ៉ូហេយ៉ា របស់ជនជាតិជប៉ុន អាចការពារស្ត្រីឲ្យគេចផុតពីជំងឺគីស

ស្តេចបន្លែ ម៉ូរ៉ូហេយ៉ា របស់ជនជាតិជប៉ុន អាចការពារស្ត្រីឲ្យគេចផុតពីជំងឺគីស

ដើមម៉ូរ៉ូហេយ៉ា គឺជាប្រភេទបន្លែមួយដែលជនជាតិជប៉ុនចាត់ទុកថាជា ស្តេចបន្លែ ដែលអាចជួយការពារស្ត្រីពីជំងឺគីសដ៏មានប្រសិទ្ធភាពបំផុត។ នេះបើតាមការអះអាងរបស់លោក សុធា ជាមគ្គទេសក៍ប្រចាំនៅកសិដ្ឋានរបស់ជនជាតិជប៉ុន ស្ថិតនៅឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាម។

តើអ្វីទៅជាជំងឺគីស? គីស សម្គាល់ទៅលើដុំដែលមានលក្ខណៈស្បោង ឬថង់ដែលមានផ្ទុកដោយទឹកនៅខាងក្នុង។ ទឹកនោះមានលក្ខណៈរាវ ខាប់ៗ ស្អិត ឬជាទឹករំអិល។ គីសមួយប្រភេទទៀតមានលក្ខណៈជាសាច់ដុំផង និងទឹកផង។

  • ជំងឺគីសក្នុងក្រពេញអូវែ
  • គីសឈាម បណ្តាលមកពីឈាមរដូវបញ្ចេញមិនអស់ដែលបង្កជាដុំឈាមគីស
  • គីសដៃស្បូន
  • គីសមាត់ស្បូន

លក្ខណៈពិសេសរបស់បន្លែម៉ូរ៉ូហេយ៉ា ដែលវាអាចជួយការពារដល់ស្ត្រី ដើម្បីបញ្ចៀសពីជំងឺគីសនេះបាន ក៏ព្រោះតែវាសម្បូរទៅដោយជាតិរំអិលក្នុងបរិមាណច្រើនជាងបន្លែមួយចំនួនផ្សេងទៀត។

តើត្រូវធ្វើយ៉ាងដូចម្តេច? មិនពិបាកអ្វីទាំងអស់ ដោយគ្រាន់តែកាត់វាមកស្រុះធ្វើជាបន្លែបរិភោគជាប្រចាំ នោះវាអាចជួយបញ្ចៀសជំងឺគីសបានហើយ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ភ្នែកព្រាបធំ-ភ្នំ ជារុក្ខជាតិឱសថ, កបនឹងជំងឺ ឈឺសន្លាក់ដៃជើង ស្ពឹក ពេលមករដូវចុក ដួលទង្គិចខ្ទាំ