Home / ព័ត៌មាន / គ្រួសារលោក អោក សុខ អាចរកចំណូលពីការធ្វើនំខ្មែរដល់ទៅ៥០ម៉ឺនរៀលក្នុងមួយថ្ងៃ

គ្រួសារលោក អោក សុខ អាចរកចំណូលពីការធ្វើនំខ្មែរដល់ទៅ៥០ម៉ឺនរៀលក្នុងមួយថ្ងៃ

លោក អោក សុខ មានវ័យ ៧០ឆ្នាំ (២០១៩) ដែលបច្ចុប្បន្នលោកគឺមេភូមិឃ្លាំង ស្ថិត​ក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានថ្លែងប្រាប់ភ្នាក់ងារ​សហ​គមន៍​សម្បូរសប្បាយឲ្យដឹងថា គ្រួសាររបស់លោកអាចរកប្រាក់ចំណូលប្រចាំថ្ងៃពីការធ្វើនំខ្មែរជាមធ្យមពី ៧ម៉ឺនរៀលទៅ៨ម៉ឺនរៀលក្នុងមួយថ្ងៃ ហើយពេល​ខ្លះអាចរកបានទៅដល់ ៥០ម៉ឺនរៀលក្នុងមួយថ្ងៃក៏មាន។

បុរសវ័យ៧០ឆ្នាំរូបនេះបន្តឲ្យដឹងថា គ្រួសាររបស់លោកបានចាប់ផ្តើមមុខរបរធ្វើនំខ្មែរនេះឡើង នៅឆ្នាំ២០០០ ក្រោយពីប្រពន្ធរបស់លោក គឺអ្នកស្រី ឡាច ណាត បានលាឈប់ពីនាយិកាសាលាមត្តេយ្យ  សហគមន៍។ លោកថា ដោយគិត​ថាវ័យចាស់ណាស់ទៅហើយ ប្រពន្ធរបស់លោកបានសម្រេចចាប់យកអាជីពជាអ្នកធ្វើនំខ្មែរចម្រុះលក់គ្រាន់នឹងរកកម្រៃចិញ្ចឹមជីវិតទៅថ្ងៃអនា​គត បន្ទាប់ពីប្រពន្ធរបស់លោកលា​ឈប់ពីនាយិកាសាលាមត្តេយ្យ​សហគមន៍នាពេលនោះ។

នំដែលគ្រួសាររបស់លោក អោក សុខ ធ្វើនោះ មានដូចជា នំអន្សមជ្រូក នំអន្សមចេក នំគម នំបត់ នំកែង ឬនំអ៊ួ អន្សមត្នោត និងនំត្នោត។ ដែលជាមធ្យមលោកធ្វើអស់អង្ករចំនួនពី ៧ ទៅ ១០គីឡូក្រាម ឬក៏អាចដល់ទៅ៣០គីឡូក្រាម បើមានអ្នកបញ្ជាទិញច្រើន។ មិនត្រឹមតែធ្វើលក់ធម្មតានោះទេ លោកក៏មានទទួលធ្វើសម្រាប់ពិធីផ្សេងៗ មានដូចជាពិធីមង្គលការជាដើម បើមានអ្នកត្រូវការបញ្ជាទិញ៕

លោកអ្នកអាចទាក់ទង់លោក អោក សុខ តាមរយៈលេខទូរស័ព្ទ ០១៦ ៤៦៩ ៩២៣

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើសួនរង្វង់

១-អ្វីទៅជាសួនរង្វង់? សួនរង្វង់ជាសួនមួយដែលមានរណ្តៅដូចបាតខ្ទះ ហើយមានរងដំណាំព័ន្ធជុំវិញរណ្តៅ។ នៅ​ក្នុងរណ្ដៅ គេដាក់សារធាតុសរីរាង្គ ហើយ​តាមរងជុំវិញរណ្តៅនោះ គេអាចដាំដំណាំច្រើន​ប្រភេទ។