Home / ព័ត៌មាន / គម្រោងកាកេហាស៊ី បណ្តុះមិត្តភាពក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី

គម្រោងកាកេហាស៊ី បណ្តុះមិត្តភាពក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី

ថ្ងៃទី២៨ ខែមេសា ២០១៩ លោកស្រី តាណាបេ កាអូរិ លេខាទី១ នៃស្ថានទូតជប៉ុន បានចូលរួមកម្មវិធីតម្រង់ទិសមុនចេញដំណើរសម្រាប់បេក្ខជនជាប់គម្រោងកាកេហាស៊ី ជំនាន់ទី២។ គម្រោងកាកេហាស៊ី គឺជាអាហារូបករណ៍មួយរបស់រាជរដ្ឋាភិបាលជប៉ុនសម្រាប់សិស្សវិទ្យាល័យតាមបណ្តាប្រទេសនៅតំបន់អាស៊ី ដើម្បីទៅសិក្សានៅវិទ្យាល័យនានារបស់ប្រទេសជប៉ុនរយៈពេល​ពី៦ ដល់ ១០ខែ។ សិស្សវិទ្យាល័យនៅកម្ពុជាចំនួន៥រូប សម្រាប់ជំនាន់ទី១ បានចូលរួមគម្រោងនេះចាប់ពី ខែសីហា ឆ្នាំ២០១៨ ដល់ខែកុម្ភៈ ឆ្នាំ២០១៩ ហើយបានលើកតម្កើនកិត្តិនាមក្នុងនាមជាសិស្សកម្ពុជានៅប្រទេសជប៉ុនកាន់តែល្អថែមទៀត។ ក្នុងកម្មវិធីតម្រង់ទិសនេះ សិស្សជំនាន់ទី១បានចែករំលែកបទពិសោធន៍ជាមួយសិស្សជំនាន់ទី២ ដែលនឹងចេញដំណើរពីកម្ពុជានៅខែសីហាខាងមុខនេះ។ យើងសូមចូលរួមអបអរសាទរសិស្សជំនាន់ទី១ ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុនដោយជោគជ័យ និងសូមជូនពរសិស្សជំនាន់ទី២ ឲ្យបានជោគជ័យក្នុងការសិក្សា។ គម្រោងនេះនឹងបន្តរហូតដល់ឆ្នាំ២០២២។ ប្រសិនបើប្អូនៗចាប់អារម្មណ៍ សូមតាមដានទំព័រហ្វេសប៊ុកស្ថានទូតជប៉ុន។ ការប្រកាសបើកទទួលពាក្យលើកក្រោយនឹងចាប់ផ្តើមកំឡុង​ខែមិថុនា ឬខែកក្កដា ឆាប់ៗនេះ៕ 

<<Kakehashi project fostering friendship among Asian countries>>
On 28 April 2019, Ms. Kaori Tanabe, First Secretary of Embassy of Japan, attended a pre-departure orientation for successful candidates of Kakehashi Project (batch II). Kakehashi Project is a scholarship funded by Japanese Government for high school students in Asia for studying at Japanese high schools for 6-10 months. The five Cambodian students (batch I) joined the program from August 2018 to February 2019 and earned great reputation of Cambodian students in Japan. In the orientation, 1st batch students shared their experience with 2nd batch students, who will leave Cambodia in August. We would like to congratulate to 1st batch students for the successful completion of their study in Japan and wish 2nd batch students all the best. The project will be continued until 2022. If you are interested in the project, please follow the Embassy’s Facebook page. Announcement of next application will be released in coming June or July.

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុន

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។