Home / កសិកម្ម / ទំលាប់ងាយៗចំនួន៣ដែលកសិករធ្វើស្រែគួរកែលំអឲ្យបានគ្រប់គ្នា (បណ្ឌិត យ៉ង សាំងកុមារ)

ទំលាប់ងាយៗចំនួន៣ដែលកសិករធ្វើស្រែគួរកែលំអឲ្យបានគ្រប់គ្នា (បណ្ឌិត យ៉ង សាំងកុមារ)

ក្នុងពេលរដូវវស្សាមកដល់មានកសិករមួយចំនួនបានចាប់ផ្តើមសាបព្រោះនិងស្ទូងជាបណ្តើរៗហើយ។​ ដើម្បីជាជំនួយស្មារតីដល់បងប្អូនកសិករជាអ្នកធ្វើស្រែយើងខ្ញុំសូមលើកឡើងនូវចំណុចងាយស្រួលមួយចំនួនរបស់ប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ តាមគោលការណ៍ធម្មជាតិដូចខាងក្រោមនេះ៖

  • សូមបងប្អូនដកតែសំណាបថ្លោសយកទៅស្ទូងបានហើយ ពីព្រោះសំណាបថ្លោសវាអាចលូតលាស់បែកគុម្ពបានល្អ
  • នៅពេលស្ទូងកុំព្យាយាមចាប់ច្រើនដើមពេក ពីព្រោះវានាំមកនូវភាពចង្អៀត ហើយធ្វើឲ្យស្រូវមួយដើម មិនអាច បែកគុម្ពបានច្រើន ហើយសក៏ឫសមិនអាចលូតលាស់បានពេញលេញល្អដើម្បីចិញ្ចឹមដើម និងផ្លែផងដែរ។ យកល្អ សូមធ្វើការស្ទូងតែមួយដើមតែបើមិនហ៊ានប្រថុយស្ទូង១ដើមលោកអ្នកគួរបន្ថយមកត្រឹម ២-៣ដើមក៏បានដែរ។
  • នៅពេលស្ទូងកុំកប់ឫសជ្រៅ ពីព្រោះវាមិនអាចឲ្យស្រូវបែកគុម្ពបានលឿន មិនមានដើមច្រើន​ហើយការលូត លាស់របស់ឫសសម្រាប់ចិញ្ចឹមដើមក៏យឺតដែរ។សូមកុំភ័យចំពោះការដួលរបស់សន្ទូង ពីព្រោះដើមនឹងងើបមកលើដើម្បីងាកទៅរកពន្លឺថ្ងៃហើយឫសនឹងដុះចុះមកក្រោម​ដើម្បីស្រូបទឹក​និងសារធាតុចិញ្ចឹម។

តាមបទពិសោធន៍កន្លងមកប្រសិនបើលោកអ្នកគ្រាន់តែចាប់ផ្តើមសាកល្បងដូរទម្លាប់៣សំខាន់ៗដូចខាងលើនេះ  មានដូចជាស្ទូងសំណាបថ្លោស ចាប់តិច ហើយស្ទូងរាក់​វាអាចជួយស្រូវរបស់អ្នកបានផលច្រើនជាងធម្មតា  ប្រហែលពី១០,២០ភាគរយដោយគ្មានត្រូវចំណាយអ្វីបន្ថែមសោះ។ ម្យ៉ាងទៀត​លោកអ្នកចំណេញពូជបានច្រើនថែមទៀត។

ដូចនេះប្រសិនបើបងប្អូនកសិករមិនអាច ឬមិនទាន់អនុវត្តបាននូវចំណុចទាំង១២ របស់ប្រព័ន្ធប្រពលវប្បកម្មស្រូវ យ៉ាងអន់ណាស់ ក៏ចាប់ផ្តើមពីការកែលំអនូវទម្លាប់ទាំង៣ចំណុចខាងលើនេះ។

សូមគោរពជូនពរបងប្អូនកសិករទទួលបានផលស្រូវល្អ នារដូវវស្សាឆ្នាំនេះ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រព័ន្ធវប្បកម្មកសិកម្មតាមគោលការណ៍ធម្មជាតិ

គោលបំណងសំខាន់របស់អ្នកប្រកបមុខរបរកសិកម្ម គឺបង្កើននូវផលិតផលសំរាប់បំពេញតម្រូវការគ្រួសារ និងសំរាប់លក់យកប្រាក់ចំណូល។ ដើម្បីបង្កើននូវផលិតផលកសិកម្ម ជាទូទៅគេមានយុទ្ធសាស្រ្តសំខាន់ចំនួន២៖