ដើម្បីទប់ទល់ ឬក៏សម្របសម្រួលទៅនឹងការប្រែប្រួលអាកាសធាតុ អ្នកនៅតាមមូលដ្ឋាន គួរដាំដំណាំ ក៏ដូចចេះបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការដាំដំណាំដែលបង្ហាញជូនដូចខាងក្រោម។
អង្គាដីជារុក្ខជាតិម្យ៉ាងងាយដាំលូតលាស់លឿន គេដាំសម្រាប់លម្អធ្វើជារបង ត្រួយនិងផ្ការបស់វាធ្វើជាបន្លែសម្រាប់បរិភោគឲ្យមានរសជាតិឆ្ងាញ់ដូចជា (ស្លម្ជូរ កកូរ ឆា ឬស្រុសជាអន្លក់ជាដើម) |
ដើមអង្កាញ់ជាប្រភេទដើមឈើប្រណិតមនលក្ខណៈធន់ទ្រាំនឹងអាកាសធាតុក្ដៅស្ងួតហួតហែង(ទោះក្ដៅយ៉ាងណាក៏ស្លឹកនៅពណ៌បៃតងគ្រប់រដូវ) ស្លឹក និងផ្កាអង្កាញ់គេអាចយកទៅស្រុសធ្វើជាអន្លក់ ស្លកកូរ ឬសម្លខ្ទិះ។ គេដាំអង្កាញ់ធ្វើជារបងរស់ មែកកាប់ធ្វើអុសដុត ស្លឹកធ្វើជាជី។ |
វិធីសាស្ត្រដាំដំណាំ ដែលមានឫសរាក់ និងវិធីស្រោចទឹកតាមរបៀបបញ្រ្ជាបបន្តិចម្ដងៗ |
វិធីដាំដំណាំដោយភាពច្នៃប្រឌិតប្រើប្រាស់សំបកកង់ម៉ូតូ បាវស៊ីម៉ង់ត៍និងស្រោចទឹកតាមរបៀបបញ្រ្ជាបបន្តិចម្ដងៗ |