Home / កសិកម្ម / បទពិសោធន៍បណ្តុះកូនអំពិល (អ្នកមីង សួង ពិសិទ្ធិ)

បទពិសោធន៍បណ្តុះកូនអំពិល (អ្នកមីង សួង ពិសិទ្ធិ)

អ្នកមីង សួង ពិសិទ្ធិ រស់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានី​ភ្នំពេញ​​។ គាត់មានបទ​ពិសោធន៍ល្អក្នុង​ការបណ្តុះ​កូន​អំពិលយកស្លឹកសំរាប់​បរិភោគក្នុងគ្រួសារ។​ ដោយលើផ្ទៃដីសរុបប្រមាណ ១,៥ម៉ែត្រ គាត់អាច​ប្រមូល​ផល​បានរាល់ ២ថ្ងៃ​​ម្តងប្រសិនបើក្នុង​គ្រួសារមានតម្រូវការបរិភោគ ឬ​អ្នកជិតខាង។ ចំពោះ​បច្ចេកទេស និងបទ​ពិសោធន៍នៃការដាំដុះ មានបង្ហាញដូច​ខាងក្រោម៖

. ការរៀបចំបណ្តុះគ្រាប់

យកអំពិលទុំមកបកសំបកចេញ សំដិលថ្ងៃ រួច​យកមកប្រឡះគ្រាប់ចេញឲ្យស្អាត។ យកគ្រាប់​អំពិល​ទៅ​ហាលសំដិលថ្ងៃ ១ ទៅ ២ ថ្ងៃ បន្ទាប់មក​យកគ្រាប់អំពិលទៅត្រាំទឹកចំនួន ៣យប់។ ស្រង់់​គ្រាប់​​អំពិលមកផ្អាប់ ១យប់ទើបយក​គ្រាប់​អំពិលទៅបណ្តុះ។

២. ការរៀបចំដី

កាប់ដីហាលថ្ងៃរយៈពេល ២ ទៅ ៣ថ្ងៃ បន្ទាប់​មកយកលាមកសត្វមកច្របល់ជាមួយដីឲ្យសព្វ ជ្រំដីលើកជារង រួចយកគ្រាប់ទៅព្រោះពីលើស្តើងៗ កុំឲ្យជាន់គ្នានិងកុំញឹកពេក បន្ទាប់មកយក​ដីលុប​ពីលើឲ្យជិត។ ស្រោចទឹកពីលើឲ្យជោគ មួយថ្ងៃ​ម្តងទៅពីដងតាមលក្ខណៈអាកាសធាតុ។ ក្រោយ​ពីបណ្តុះកូនរយៈពេល ៤ ទៅ ៥ថ្ងៃ គ្រាប់​នឹង​ដុះពន្លកចេញសន្លឹក ២។

៣. ការប្រមូលផល

ក្រោយកូនអំពិលមានអាយុបាន ១០ថ្ងៃឡើង គឺអាចចាប់ផ្តើមកាត់ស្លឹកយកមកបរិភោគបាន។ ការប្រមូលផលត្រូវធ្វើឡើងដោយប្រើកន្ត្រៃ មិនត្រូវយកដៃបេះទេពីព្រោះកូនអំពិលនៅតូច ងាយ​និងរលើងគល់វាផុតពីដី និងអាចបណ្តាលឲ្យងាប់ដើម និងអាចប្រឈមការកើតមេរោគផ្សិតក៏មាន។

ចំណាំ. ប្រសិនបើកូនអំពិលមានអាយុចាប់ពី ៣០ថ្ងៃឡើង ការប្រមូលផលអាចប្រើដៃក៏បាន មិនមានបញ្ហាដល់ការលូតលាស់ឡើយ។

សរុបមក បច្ចេកទេសសំខាន់ៗក្នុងការបណ្ដុះកូនអំពិលមាន៖

  • យកគ្រាប់អំពិលហាលសំដិលថ្ងៃរយៈពេល ១-២ថ្ងៃ រួចត្រាំទឹក៣យប់ ស្រង់ផ្អាប់ ១យប់ ទើបយកទៅដាំ
  • រៀបចំដីដោយលើកជារង និងរោយជីកំប៉ុស្តកប់ចូលក្នុងរង
  • យកគ្រាប់កប់ដាំរាក់ៗ និងព្រាចដីស្តើងៗពីលើ
  • ថែទាំស្រោចទឹកបោចស្មៅជាប្រចាំ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។