ដោយសារបាតុភូតអ៊ែលនីណូ នៅមានឥទ្ធិពលបណ្តាលឲ្យប្រទេសកម្ពុជា (ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៩) បន្តកើនឡើងកំដៅរហូតដល់ ៤០-៤១អង្សាសេ។ ចំណែកបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ក៏កើតឡើងញឹកញាប់ និងកាន់តែខ្លាំងដែរ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះការកើនឡើងកំដៅ រន្ទះខ្យល់កន្ត្រាក់ និងរដូវដាំដុះដើមរដូវត្រូវអូសបន្លាយ។ ព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម។
