Home / ព័ត៌មាន / កសាងផ្លូវថ្នល់នានាក្នុងតំបន់អង្គរ មានលក្ខណៈពិសេសខុសប្លែកពីកន្លែងដទៃទៀត

កសាងផ្លូវថ្នល់នានាក្នុងតំបន់អង្គរ មានលក្ខណៈពិសេសខុសប្លែកពីកន្លែងដទៃទៀត

ការកសាងផ្លូវនៅតំបន់អង្គរ ខេត្តសៀមរាប គឺមានលក្ខណៈពិសេសប្លែកពីការកសាងផ្លូវធម្មតា ដោយផ្តោតទៅលើផលប៉ះពាល់បុរាណស្ថាន បរិស្ថាន និងធម្មជាតិ។

អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ បានឱ្យដឹងថា ការកសាងផ្លូវថ្នល់នានាក្នុងតំបន់អង្គរ មានលក្ខណៈពិសេសខុសប្លែកពីកន្លែងដទៃទៀត ដោយត្រូវគោរពតាមបទដ្ឋានបេតិកភណ្ឌអន្តរជាតិ និងយកចិត្តទុកដាក់ថែរក្សាទេសភាពវប្បធម៌និងលក្ខណៈដើមនៃរមណីយដ្ឋាន ជាពិសេសគិតគូរដល់ផលប៉ះពាល់ផ្នែកបុរាណវិទ្យា បរិស្ថាន និងធម្មជាតិ។ ការកសាងផ្លូវនីមួយៗតែងតែមានការធ្វើកំណាយបង្ការបុរាណវិទ្យាជាមុន ហើយទំហំផ្លូវក្រាលកៅស៊ូជាទូទៅមិនឱ្យលើសពី៦ម៉ែត្រឡើយ។

ឯកឧត្តមបន្តថា «ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរាក៏ត្រូវគិតគូរខ្ពស់ ដើម្បីបញ្ជៀសការរំញ័រដល់ប្រាង្គប្រាសាទបណ្តាលមកពីការចរាចរយានយន្ត ការបំពុលបរិស្ថានដោយផ្សែងរថយន្ត សុវត្ថិភាពរបស់អ្នកធ្វើដំណើរដោយបែងចែកផ្លូវកង់/ម៉ូតូ/រថយន្ត និងរក្សាភាពបៃតងក្នុងរមណីយដ្ឋានអង្គរផងដែរ»។

ក្នុងងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរាបានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់ គឺការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព ដែលចាំបាច់ត្រូវដើរទន្ទឹមគ្នា និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ដូចគ្នាដែរ ការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្តដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកជាដើម ក៏បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋម្ចាស់ស្រុក។ 

ដើមឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាបានកែលម្អររួចរាល់ផ្លូវវង់ធំបាន១០គីឡូម៉ែត្រ និងផ្លូវផ្សេងទៀតជាច្រើន ហើយក៏កំពុងបន្តការជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវពីព្រលានយន្តហោះមកអង្គរវត្តជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាមានផែនការកែលម្អផ្លូវទាំងអស់ក្នុងរមណីយដ្ឋានអង្គរ ឱ្យរួចរាល់ជាស្ថាពរក្នុងឆ្នាំ២០២០៕

ប្រភព គេហទំព័រអាជ្ញាធរជាតិអប្បរា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។