ការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ ២៤ ខែមេសា ឆ្នាំ២០១៩ ភ្លៀងកក់ខែប្រែប្រួលពីខ្សោយទៅបង្គួរ ចំណែកសីតុណ្ហភាពវិញគឺបន្តកើនឡើងពី ៣៧ទៅ៤០អង្សាសេ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គររន្ទះ និងខ្យល់កន្ទ្រាក់, សូមអានសេចក្តីជូនដំណឹងខាងក្រោមបន្ថែម។
