Home / កសិកម្ម / យើងនាំគ្នាការពារនិងប្រើប្រាស់ជញ្រ្ជាំងស្រូវឲ្យបានល្អប្រសើរ (បណ្ឌិត យ៉ង សាំងកុមារ)

យើងនាំគ្នាការពារនិងប្រើប្រាស់ជញ្រ្ជាំងស្រូវឲ្យបានល្អប្រសើរ (បណ្ឌិត យ៉ង សាំងកុមារ)

ដើម្បីឲ្យកសិករទទួលបានទិន្នផលស្រូវខ្ពស់ជាប់ជានិច្ច និងកាត់បន្ថយនូវចំណាយពីការទិញជីពីខាងក្រៅ​ កសិករគួរតែប្រើប្រាស់ឡើងវិញនូវអនុផលស្រូវ ដើម្បីប្រើធ្វើជាជីធម្មជាតិដូចជាចំបើង​ ជញ្ជ្រាំង អង្កាម​។ល។

ក្នុងចំណោមស្រូវ ដែលមាននៅក្នុងដីស្រែបន្ទាប់ពីការច្រូតកាត់របស់កសិករ​ គឺជាធនធានមួយដ៏មាន សារៈប្រយោជន៍ និងប្រកបដោយសក្តានុពលខ្ពស់បំផុតសំរាប់កសិករជាពិសេសវាជាជីធម្មជាតិដ៏ល្អ ដែលជួយឲ្យដីផុសនិងផ្តល់ជីជាតិបន្ថែមដល់ស្រូវ។ ប៉ុន្តែគួរឲ្យស្តាយកន្លងមក ជញ្ជ្រាំងមិនត្រូវបានទទួលការថែរក្សាប៉ុន្មានទេក្នុងចំណោមប្រជាកសិករជាច្រើនរហូតដល់មានការដុតចោលដោយចេតនាឬអចេតនា។

ការដុតជញ្ជ្រាំងចោលដោយចេតនាឬអចេត​នានាំមកនូវគុណ​វិបិត្តជាច្រើនដូចជា បាត់បង់នូវសារ​ធាតុសរីរាង្គសំរាប់ប្រើជីជំនួយដល់ដី បាត់ បង់នូវគំរបការពារដីពីកម្តៅថ្ងៃ ហើយចំហេះជញ្ជ្រាំងនាំមកនូវកម្តៅនិងឧស្ម័នកាបូនិច​ ដែលអាចបង្កឲ្យមានការបំពុលដល់បរិយា​កាសនិងបង្កើតឲ្យមានអាកាសធាតុក្ដៅ។

លោក ពៅ កុសល្យ កសិកររស់នៅភូមិវា ឃុំចាម  ស្រុកកំពង់ត្របែក ខេត្តព្រែវែង មានប្រសាន៍ថា «បន្ទាប់ពីច្រូតកាត់រួច គាត់តែងតែធ្វើការភ្ជួរលុបជញ្រាំ្ជងនៅក្នុងស្រែ ក្រោយមកឃើញថាវាបានជួយឲ្យដី​ស្រែផុស និងមិននឿយហត់ក្នុងការប្រមូលជីដាក់ស្រែឡើយ» ។

ដោយជញ្រ្ជាំងស្រូវនាំមកនូវផលប្រយោជន៍ច្រើនដល់កសិករ និងសង្កមជាតិ ទាំងផលប្រយោជ៍សេដ្ឋកិច្ច និងបរិស្ថាន អង្គការសេដាក សូមអំពាវនាវដល់កសិករ និងអ្នកនិពន្ធ ជាពិសេសគ្រូបង្រៀននិង​អាជា្ញធរ​មូលដ្ឋាន ជួយចាត់វិធានការការពារធន​ធានធម្មជាតិដ៏សំខាន់នេះ ដូចខាងក្រោម៖

  • ជំរុញឲ្យកសិករភ្ជួរជញ្រ្ជាំងលុបទៅតាមលទ្ធភាពដែលអាចធ្វើបាន
  • អប់រំឲ្យកសិករ ជាពិសេសកុមារ និងយុវជន ឲ្យយល់ពីសារះប្រយោជន៍ជញ្រ្ជាំងនិងណែនាំឲ្យពួកគេដុតជញ្រ្ជាំង
  • អាជ្ញាធរមូលដ្ធានគួរមានវិធានការណ៍ផាកពិន័យក្នុងកំរិតណាមួយ ចំពោះជនណាដែលដុតជញ្រ្ជាំងនិងចំបើងទុកតាមវាលស្រែដោយចេតនា៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

លោកអ្នកដែលចូលចិត្តបរិភោគទុរេន អាចមានឱកាសទិញទុរេនខ្មែរបានក្នុងតម្លៃ១២០០០/១គីឡូ

ដោយមើលឃើញពីនិន្នាការប្រជាពលរដ្ឋខ្មែរភាគច្រើនចូលចិត្តបរិភោគទុរេន ប៉ុន្តែទុរេនធម្មជាតិនៅលើទីផ្សារមានតម្លៃខ្ពស់ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរអ្នកចូលចិត្តបរិភោគទុរេន ពុំមានលទ្ធភាពក្នុងការទិញយកមកបរិភោគបាន។