អ្នកមីង មាស អូន ជាកសិកររស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ គាត់បានសម្រេចចិត្តរៀបចំកសិដ្ឋានពហុប្រយោជន៍ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមជួយដល់គ្រួសារ និងកូនដែលកំពុងរៀនផង។ អ្នកមីងអាចរកប្រាក់ចំណូលបានពី ៣,៥ ទៅ ៥លានរៀលក្នុងមួយឆ្នាំ ដែលបទពិសោធន៍នេះ គាត់បានចេះមកពីអង្គការសេដាក សហការជាមួយគម្រោង (Plant) លើកកំពស់កំរិតជីវភាពគ្រួសារកសិករក្រីក្រដែលធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីស្ងួត។ ផ្ទៃដីដែលគាត់បានរៀបចំមានទំហំ ១ហិកតា និងដាំដំណាំចំរុះមុខ។ ចំពោះបទពិសោធន៍នៃការរៀបចំកសិដ្ឋានមានបង្ហាញជូនដូចខាងក្រោម។
នៅលើផ្ទៃដីទំហំ ១ហិកតា គាត់បានបែងចែកជាដីសំរាប់ដាំបន្លែចំនួន ៨០អារ ដំណាំបន្លែដែលគាត់ដាំមានដូចជា ននោង ឃ្លោក ម្រះ ត្រប់ស្រួយ ត្រប់វែង ល្ពៅ និងត្រឡាច ។ ដី១០អារទៀត គាត់បានដាំឈើហូបផ្លែមានដូចជា ល្ហុង ក្រូចឆ្មារ និងស្វាយ។ គាត់បានជីកស្រះទំហំ ១០X៨ម៉ែត្រ និងជំរៅ ៣ម៉ែត្រ។
២. ការចំណាយនិងចំណូលដែលទទួលបានក្នុងកសិដ្ឋាន
ក្នុងដំណើរការរៀបចំកសិដ្ឋាន គាត់បានចំណាយថវិកាអស់ ១.២៣០.០០០រៀល តែទៅលើការជីកស្រះតែប៉ុណ្ណោះ ក្នុងនោះបដិភាគពីគម្រោងប្រមាណជា ៣០ម៉ឺនរៀល។ ក្នុងការរៀបចំកសិដ្ឋានពហុប្រយោជន៍នោះ គាត់បានចំណាយលើកម្លាំងពលកម្ម ថវិកាផ្ទាល់ខ្លួន និងពេលវេលាច្រើន ដើម្បីឲ្យទទួលបានកសិដ្ឋានមួយដែលមានលក្ខណៈល្អ អាចទទួលបានប្រាក់ចំណូលសំរាប់ផ្គត់ផ្គង់គ្រួសារ។ ជាក់ស្តែងសព្វថ្ងៃក្នុងមួយខែ គាត់អាចទាញចំណូលពីកសិដ្ឋានរបស់គាត់បានប្រមាណ ៣០ ទៅ ៦០ម៉ឺនរៀល។ ផលិតផល ដែលគាត់លក់ដើម្បីទទួលបានប្រាក់ចំណូលនោះមានដូចជា ននោង ឃ្លោក ម្រះ ត្រប់ស្រួយ ត្រប់វែង ល្ពៅ និងត្រឡាច ដែលដំណាំទាំងអស់នេះគាត់បានដាំបណ្តាក់គ្នា។
៣. ការប្រែប្រួលពីមុនមិនទាន់រៀបចំកសិដ្ឋាន និងក្រោយការរៀបចំ
ក្រោយពីការរៀបចំកសិដ្ឋានរួចហើយ អ្នកមីងសង្កេតឃើញថា មានការប្រែប្រួលច្រើនទាក់ទងទៅនឹងទិន្នផលដំណាំដូចជាដំណាំចំរុះ គាត់អាចទទួលផលបានពីការដាំបន្លែមួយចំនួន ននោង ឃ្លោក ម្រះ ត្រប់ស្រួយ ត្រប់វែង ល្ពៅ និងត្រឡាច។ ក្នុងឆ្នាំ២០១៥ ចាប់ពីខែមករា ដល់ខែកក្កដា គាត់អាចរកបានប្រមាណ ៣,៥លានរៀល ពីការលក់ផលដំណាំនៅក្នុងផ្ទះដោយមិនគិតពីការបរិភោគនៅក្នុងគ្រួសារ។
៤. ចំណាប់អារម្មណ៍របស់កសិករ
អ្នកមីងមានចំណាប់អារម្មណ៍ថា គាត់សំរេចចិត្តរៀបចំកសិដ្ឋាននេះគឺត្រឹមត្រូវ ដោយសារគាត់អាចទទួលបានផលបន្លែសំរាប់បរិភោគជាប្រចាំ និងលក់ជាប្រចាំបណ្តាក់គ្នា។ ម៉្យាងទៀតការដាំដុះនេះមិនបានចំណាយទៅលើការទិញជីគីមីទេ គាត់ប្រើតែ ជីកំប៉ុស្ត និងស្លឹកឈើស្រស់ប្រមូលជុំវិញកសិដ្ឋាន។ ការដាំដុះដំណាំរបស់គាត់គឺមានលក្ខណៈធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុបានច្រើន ទោះបីជាគ្មានភ្លៀងដើមរដូវ ក៏គាត់អាចដាំដំណាំបានខ្លះសំរាប់ការហូបប្រចាំថ្ងៃ និងការលក់ដូរបន្តិចបន្តួចនៅក្នុងគ្រួសារ។
សរុបចំណុចសំខាន់ៗក្នុងការរៀបចំកសិដ្ឋានពហុប្រយោជន៍៖
|