Home / កសិកម្ម / បទពិសោធន៍ធ្វើថ្នាំសំលាប់ចៃដំណាំ (កសិករ ខាវ សុខណា)

បទពិសោធន៍ធ្វើថ្នាំសំលាប់ចៃដំណាំ (កសិករ ខាវ សុខណា)

​          បងស្រី ខាវ សុខណា ជាកសិកររស់នៅភូមិត្រំខាងជើង ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀម​រាប។ បងស្រីមានបទ ពិសោធន៍ល្អក្នុងការផ្សំថ្នាំសំលាប់ចៃ ដែលបំផ្លាញដំណាំរបស់គាត់។ ក្រោយពីប្រើ​ទៅលើដំណាំ គាត់សង្កេតឃើញថា ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់។ ចំពោះបទពិសោធន៍នេះ សូមបង្ហាញជូនដូចខាងក្រោម។

១-វត្ថុធាតុដើម

  • ទន្ទ្រានខែត្រ ៣ គីឡូក្រាម
  • ទំពាំងស្រស់ ៣ គីឡូក្រាម
  • បណ្តូលពេជ្រ ៣ គីឡូក្រាម
  • សំបកស្ដៅ និងផ្លែស្លែង ៣ គីឡូក្រាម
  • ទឹកនោមគោ ១០ លីត្រ
  • ទឹកធម្មតា ១០ លីត្រ។

២-វិធីផ្សំ

យកវត្ថុធាតុដើមមកកាប់ចិញ្ច្រាំឲ្យល្អិត យកទៅដាក់នៅក្នុងពាង រួចចាក់ទឹកឲ្យលិចវត្ថុធាតុដើម គ្របទុក​រយៈ​ពេល២០ថ្ងៃ ទើបអាចប្រើបាន។ ក្នុងរយៈពេល២០ថ្ងៃ ដែលរក្សាទុកនេះ យើងអាចបើកគំរបកូររយៈពេល ២ទៅ៣ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់។

៣-វិធីប្រើ

  • យកទឹកថ្នាំចំនួន ០,៥លីត្រ (កន្លះលីត្រ) ប្រើលាយជាមួយទឹកចំនួន ១០លីត្រ ស្រោចលើកូនដំណាំ
  • យកថ្នាំចំនួន ១លីត្រ ប្រើលាយជាមួយទឹកចំនួន ១០លីត្រ ស្រោចលើដំណាំធំ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។