អ្នកមីង ព្រំ សារុន ជាប្រធានសមាគមរស់នៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គាត់មានបទពិសោធន៍ដាំត្រសក់បានផ្លែច្រើន ដោយលើផ្ទែដីតែ ៣៦មែត្រការ៉េ ទទួលបានផ្លែ១៤៥គីឡូក្រាម ក្នុងរយៈពេល៤៥ថ្ងែ។ បទពិសោធន៍នេះ គាត់ចេះតាមរយៈការផ្សព្វផ្សាយរបស់អង្គការសេដាក ព្រមទាំងការអានទស្សនាវដ្ដីកសិករ ដែលអង្គការសេដាបានចែកឲ្យគាត់។ ចំពោះបច្ចេកទេសនៃការដាំដំណាំត្រសក់ផ្អរ សូមបង្ហាញជូនដូចខាងក្រោម។
ត្រសក់ ដែលគាត់បានដាំជាពូជត្រសក់ផ្អរ គឺគាត់បានរក្សាទុកដោយខ្លួនឯងពីរដូវមុនៗ។ មុនដាំគាត់បានយកគ្រាប់ត្រសក់ មកលាងសំអាតដោយជ្រើស រើសគ្រាប់អណ្តែតចេញ ហើយដាក់ត្រាំជាមួយទឹកក្តៅឧណ្ហៗរយៈពេលមួយថ្ងៃ។ បន្ទាប់មកស្រង់ យកគ្រាប់នោះទៅផ្អាប់ទុកក្នុងត្រឡោកដូង ឬខ្ចប់នឹងក្រណាត់ក៏បាន ហើយដាក់នៅកន្លែងត្រជាក់ ឬក្នុងម្លប់មួយថ្ងៃ ដោយប្រោះទឹកឲ្យសើមៗ។
២-ការដាំ
ក្នុងការដាំគាត់បានកាប់ដីហាលរយៈពេល ២ទៅ៣ថ្ងៃ។ គាត់ចាប់ផ្តើមកាប់លើកជារងដោយមានទទឹង ១ម៉ែត្រ និងបណ្តោយ រងទៅតាមស្ថានភាពដី។ នៅលើរងគាត់បានជ្រំជ្រោយដីឲ្យស្អាតដោយដាក់ជីកំប៉ុស្ត ឬជីលាមកសត្វ។ បន្ទាប់មកយកគ្រាប់ទៅកប់ដាំដោយទុកចន្លោះពីរណ្តៅមួយទៅមួយស្មើ១តឹក និងក្នុងមួយរណ្តៅដាំ២គ្រាប់ រួចរោយផេះពីលើការពារស្រមោចស៊ីគ្រាប់ពូជ។ ក្រោយពីកប់គ្រាប់ហើយ គាត់កាប់កំទេចចំបើងគ្របពីលើហើយស្រោចទឹកឲ្យជោគ។
៣-ការថែទាំ
បន្ទាប់ពីការដាំបានរយៈពេល១៥ថ្ងៃ គាត់បានយកជីកំប៉ុស្ត ឬលាមកសត្វទៅដាក់បំប៉នម្តងទៀត។ គាត់ឧស្សាហ៍ជ្រោយដី និងពូនគល់ រួចយកកូនឫស្សី ឬកូនឈើដោតធ្វើជាទ្រើងឲ្យត្រសក់វារឡើង។ ក្រៅពីលាមកសត្វគាត់បានស្រោចទឹកនោម ៣ថ្ងៃម្តង (ទឹកនោមមនុស្ស គោ លាយជាមួយទឹក)។ ការស្រោចទឹកជីនេះធ្វើនៅពេលល្ងាចមេឃត្រជាក់។
៤-ការប្រមូលផល
រយៈពេល៤៥ថ្ងៃបន្ទាប់ពីការដាំ ត្រសក់មានផ្លែអាចប្រមូលផលបាន។ ការប្រមូលផលធ្វើឡើងរយៈពេល២ថ្ងៃម្តង សរុបតាំងពីចាប់ផ្តើមបេះរហូតដល់អស់ផ្លែបានចំនួន ១៤៥គីឡូក្រាមលើដី ៣៦ម៉ែត្រក្រឡា។ គាត់លក់បាន ១.០០០រៀល ក្នុង១គីឡូក្រាម គិតជាទឹកប្រាក់សរុបបាន ១៤៥.០០០រៀល ដោយមិនគិតពីការបរិភោគនៅក្នុងគ្រួសារ។
សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំត្រសក់ផ្អរ
|