សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០១៩ កម្ពុជាមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខណ្ឌទូទាំងប្រទេស។ ដូច្នេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ពិសេសខ្យល់កន្ត្រាក់ និងយកចិត្តទុកដាក់ថែរក្សាទឹកទុក។ សូមអានសេចក្តីជូនដំណឹងខាងក្រោមបន្ថែម៕
