Home / ការកែច្នៃកសិផល / ការធ្វើជ្រក់ឆៃថាវទាំងធាង (លោកយាយ មាស ណុន)

ការធ្វើជ្រក់ឆៃថាវទាំងធាង (លោកយាយ មាស ណុន)

លោកតាយ មាស ណុនស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មានបទ​ពិសោធន៍​ធ្វើជ្រក់ឆៃថាវទាំងធាងដែលមានរសជាតិឆ្ងាញ់ មកបង្ហាញជូនដូចខាងក្រោម។

១. ធាតុផ្សំ

  • ឆៃថាវទាំងធាង និងមើម ១០ គីឡូក្រាម
  • អំបិល ១ គីឡូក្រាម
  • ម្ទេស ១ ខាំ ទៅ ២ ខាំ
  • ស្ករស ១ គីឡូក្រាម
  • ខ្ទឹមស ២ ខាំ។

២. របៀបធ្វើ

  • លាងសំអាតមើមឆៃថាវឲ្យបានស្អាត រួចកាត់​វាជាចំរៀកតូចៗល្មម រក្សាទុកឲ្យស្រស់ទឹក
  • យកធាងទាំងអស់មកលាងទឹកសម្អាតឲ្យបានស្អាត និងទុកឲ្យស្រស់ទឹក
  • យកធាងឆៃថាវមកចិត រួចយកមកច្របាច់ជាមួយអំបិលឲ្យសព្វ និងផ្អាប់វាទុកមួយយប់
  • ស្រង់ឆៃថាវពូតយកទឹកចេញឲ្យស្អាត។

៣. ការលាយរសជាតិបន្ថែម

យកខ្ទឹមស និង ម្ទេស បុកបញ្ចូលគ្នារួចចាក់លាយជាមួយឆៃថាវ បន្ទាប់មកយកស្ករសទៅចាក់​ចូល​គ្នា ច្របល់ឲ្យសព្វ ភ្លក្សរសជាតិតាមតម្រូវការ៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ធ្វើក្រឡាន (អ្នកស្រី រឿន រ៉េត)

បងស្រី រឿន រ៉េត  រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គាត់មានបទពិសោធន៍ល្អក្នុងការ​ធ្វើក្រឡានមានរសជាតិឆ្ងាញ់ ដែលបទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម។