ការដាំដំណាំឲ្យបានផលល្អ គឺមានកត្តាសំខាន់ៗជាច្រើន។ ចំពោះអត្ថបទជារូបភាព អមដោយការពន្យល់បន្ថែមដោយសង្ខេបទៅលើរូបភាពនេះ គឺយើងបង្ហាញពីវិធីសាស្ត្រការថែទាំដំណាំក្នុងសួន។
បច្ចេកទេសផ្សេងៗ និងការថែទាំដំណាំដោយប្រីជីទឹកស្រោចបំប៉នទៅលើដំណាំ រៀងរាល់២សប្ដាហ៍ម្ដងនិងធ្វើការដកស្មៅជាប់ជាប្រចាំ ដើម្បីចៀសវាងការប្រជែងជីជាតិពីស្មៅមកលើដំណាំ។ ដើម្បីការពារការបំផ្លាញដោយសត្វល្អិត យើងអាចចុះចាប់ដោយប្រើដែ និងអាចប្រើថ្នាំផ្សំពីរុក្ខជាតិ ដើម្បីបណ្ដេញសត្វល្អិត ដែលចង់បំផ្លាញដំណាំ។
ការគ្របរងដំណាំដោយសារធាតុសរីរាង្គ (ចំបើង ស្លឹកឈើងាប់ៗ ។ល។) ការពាររំហួត និងជួយឲ្យមានភាពត្រជាក់ល្អដល់ដី និងដំណាំ ហើយវាក៏ផ្តល់ជីដល់ដំណាំផងដែរនៅពេលវាពុកផុយ។ក្រៅពីផ្តល់គម្របតាមបែបធម្មជាតិវានឹងក្លាយទៅជាជីដល់ដី និងអាចជួយឲ្យដីកាន់តែមានជីជាតិល្អ និងជួយឲ្យដីកាន់តែផុសល្អសំបូរសត្វល្អិតមានប្រយោជន៍។
ធ្វើរងដំណាំដោយមានចង្អូរនៅកណ្តាលងាយស្រួលក្នុងការស្រោចទឹក និងដាក់ជីធម្មជាតិ៕