Home / កសិកម្ម / វិធីធ្វើរណ្តៅកំប៉ុស្តបង្កើតសត្វល្អិតសម្រាប់ចំណីមាន់

វិធីធ្វើរណ្តៅកំប៉ុស្តបង្កើតសត្វល្អិតសម្រាប់ចំណីមាន់

ចិញ្ចឹមមាន់ស្រែឲ្យឆាប់ធំធាត់ គឺមាន​កត្តាសំខាន់ៗមួយចំនួនដូចជា ទីធ្លាទូលាយ មាន​ម្លប់ បរិយាកាសខ្យល់ចេញចូលល្អ មាន​របង​ព័ន្ធជុំវិញ វិធានការបង្ការ ព្យាបាលជំងឺ​ និង​ចំណីជាដើម។​ ចំពោះចំណី​មាន់ គឺមានច្រើន​ប្រភេទ ហើយដើម្បីកាត់​បន្ថយ​ទៅលើការ​ចំណាយទិញចំណី​មាន់ គេក៏អាច​ធ្វើរណ្តៅ​កំប៉ុស្ត​បង្កើត​សត្វ​ល្អិត​ឲ្យមាន់ស៊ីបាន​ដែរ​។ វិធីធ្វើរណ្តៅនេះ មាន​បង្ហាញ​ជូនដូចខាងក្រោម។

១. សំភារៈ និងវត្ថុធាតុ

  • ចបកាប់ បង្គី ស្លឹកសម្រាប់គ្រប
  • កាកសំណល់ផ្ទះបាយ (បន្លែ ផ្លែឈើ)
  • លាមកសត្វ សំរាម ស្លឹកឈើ ឈើស្ងួត។

២. របៀបធ្វើ

  • កាប់រណ្តៅទំហំ ១ម៉ែត្រការេបួនជ្រុង និងជម្រៅ៣តឹក
  • ធ្វើនៅជិត ឬនៅក្នុងទ្រុងមាន់
  • យកកាកសំណល់បន្លែ ផ្លែឈើ ដាក់ចូលទៅក្នុងរណ្តៅ
  • លាមកសត្វ សំរាម ស្លឹកឈើ ឈើស្ងួត ដែលនៅជុំ​វិញ​ផ្ទះដាក់ចូលក្នុងរណ្តៅ
  • ស្រោចទឹកកុំឲ្យសើមពេក និងស្ងួតពេក
  • យកស្លឹកត្នោត ឬស្បូវ មកគ្របពីលើ។

៣. ការប្រមូលផល

  • ទុករយៈពេល ៧ថ្ងៃ អាចបើកឲ្យមាន់ស៊ីបាន
  • ពេលបើកឲ្យមាន់ស៊ីរួច ពេលល្ងាចត្រូវបោសប្រមូលវិញដើម្បីឲ្យវាកើតសត្វល្អិតទៀត
  • អាចបើកឲ្យមាន់ស៊ីជារៀងរាល់ថ្ងៃ។

យកល្អគួរធ្វើរណ្តៅនេះឲ្យបានច្រើនបន្តិចនៅក្នុងបរិវេណចិញ្ចឹម ​ដើម្បីឲ្យមាន់ស៊ី​សត្វល្អិត​បាន​ច្រើន​ជាបន្តបន្ទាប់ (ឆ្លាស់ថ្ងៃគ្នា ឬវិលជុំ)៕

ឯកសារយោង

– បច្ចេកទេសធ្វើកំប៉ុស្តចិញ្ចឹមល្អិតប្រើជាចំណីមាន់ (គង់ ឧត្តម)

– ឯកសារផ្សេងៗទៀត

អត្ថបទដោយ រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។