Home / ព័ត៌មាន / ពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត

ពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត

ពិធីសម្ពោធដាក់ឲ្យដំណើរការ “គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត” ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅរោងចក្រប្រព្រឺត្តិកម្មទឹកស្អាតខេត្តកំពតក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ឯកឧត្តម ឯកអគ្គរាជទូត HORINOUCHI បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកធ្វើឲ្យប្រជាជនជាច្រើននៅក្នុងខេត្តកំពតអាចទទួលបានពេញលេញនូវទឹកស្អាតនិងមានសុវត្ថិភាព។
យើងជឿជាក់យ៉ាងមុតមាំថា គម្រោង ODA របស់យើងពិតជាបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុននិងកម្ពុជា។


“Inauguration Ceremony of the Project for Expansion of Water Supply System in Kampot”
Inauguration Ceremony of Japanese Grant Aid for “the Project for Expansion of Water Supply System in Kampot” was held on 2nd April in new water treatment plant in Kampot, with highly presence of Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister and Kitti Setha Bandit Cham Prasidh, Senior Minister and Minister of Industry and Handicraft.
Ambassador HORINOUCHI expressed his pleasure to contribute that many people in Kampot City will be able to fully access clean and safe water.
We strongly believe that our ODA projects surely contribute to the improvement of the economic and social development of Cambodia, in addition to strengthening the friendly relationship between Japan and Cambodia.

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។