ការបរិភោគចង្រិតលីងកំពុងពេញនិយមក្នុងប្រទេសកម្ពុជារហូតទីផ្សាររបស់ចង្រិតបានរីកលូតលាស់រហ័សក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ វីឌីអូឃ្លីបមួយត្រូវបានបង្ហោះតាមបណ្ដាញសង្គម បង្ហាញពីខ្លួនរបស់ចង្រិតដែលផ្ទុកសត្វល្អិត(ព្រូនឬក៏តេញ៉ា)ខ្លះៗ។ តែគេមិនអាចប្រកែកបានទេថាចង្រិតមានប្រយោជន៍ចំពោះសុខភាពមនុស្ស។ អត្ថប្រយោជន៍របស់វារួមមាន៖
១. ចង្រិតគឺជាប្រភេទអាហារដែលផ្ទុកនូវកាឡូរីទាប
ចង្រិតមួយមានផ្ទុក 126 កាឡូរី, ជាតិខ្លាញ់ 6 ក្រាម, និងផ្ទុកប្រូតេអ៊ីន 13 ក្រាមក្នុង 100 ក្រាម។ ចង្រិតមិនដូចជាប្រភេទចំណីដែលមានកំរិតជាតិខ្លាញ់ទាបផ្សេងទៀតឡើយ មានជាអាថ៌សណ្ដែក ប៉ុន្តែចង្រិតបានផ្តល់នូវប្រូតេអ៊ីនសំខាន់ៗ រួមបញ្ចូលទាំងអាស៊ីតអាមីណូ (amino acids) ផងដែរ។ ដូចនេះវាពេញនិយ័មសំរាប់អ្នកដែលខ្លាចធាត់។
២. អូមេហ្គា3 (omega-3) មានវត្តមាននៅក្នុងចង្រិត
ក្រៅពីផ្ទុកនូវកាឡូរីទាប ចង្រិតអាចផ្តល់នូវអត្ថប្រយោជន៍មួយផ្សេងទៀត។ នោះគឺអូមេហ្គា 3 អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូង ជំងឺមហារីក និងជំងឺរលាកសន្លាក់ផ្សេងៗជាដើម។ ក្រៅពីនេះ សារធាតុអូមេហ្គា 3 អាចជួយដល់ប្រព័ន្ធចងចាំយ៉ាងមានប្រសិទ្ធិភាពផងដែរ។
៣. ចង្រិតសម្បូរទៅដោយជាតិដែក
កង្វះជាតិដែកគឺជាការកង្វះអាហាររូបត្ថម្ភដ៏សំខាន់បំផុតមួយ និងជាមូលហេតុដែលបណ្ដាលអោយប្រជាជនអាមេរិកភាគច្រើនខ្វះឈាម។ ឧទាហរណ៍ ស្ត្រីដែលមានគត៌ត្រូវការជាចាំបាច់នូវរបបអាហារដែលមានជាតិដែកបែបនេះ។ ចង្រិតអាចជាអាហារសម្រន់របស់អ្នក ប៉ុន្តែវាអាចធានាបាននូវការបញ្ឈប់ការវិវត្តន៍រោគសញ្ញាដែលស្ថិតក្នុងកំរិតស្រាលមួយចំនួន ដូចជាការខ្វះឈាមក្នុងកម្រិតស្រាល និងការអស់កម្លាំងជាប់ ជាដើម។
៤. ចង្រិតជាប្រភពនៃប្រូតេអ៊ីនជំនួយសាច់ដុំ
ម្ស៉ៅប្រូតេអ៊ីនដែលពេញនិយមសំរាប់អ្នកហ៊ាត់កាយវប្បកម្ម (body-builders) ភាគច្រើនធ្វើពីចង្រិត។ សត្វចង្រិតត្រូវបានអះអាងថាមានអត្ថប្រយោជន៍ដូចសារាយសមុទ្រផងដែរ។ ប្រូតេអ៊ីនដែលបានមកពីចង្រិតបំពេញមុខងារ អាស៊ីតអាមីណួរ (Amino Acid) សំរាប់បំពេញតម្រូវការប្រូតេអ៊ីនយ៉ាងហើចណាស់ ៦០ ក្រាមដល់មនុស្សវ័យជំទង់ ក្នុងមួយថ្ងៃ៕
ប្រភព៖ ahladang.com