Home / ចំណេះដឹងទូទៅ / “១០ រឿងដែលបុគ្គលជោគជ័យលែងប្រព្រឹត្តម្តងទៀត”

“១០ រឿងដែលបុគ្គលជោគជ័យលែងប្រព្រឹត្តម្តងទៀត”

“យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តកំហុសឆ្គងមានតែអ្នក​បានរៀនពីកំហុសឆ្គងប៉ុណ្ណោះបានក្លាយជាបុគ្គលជោគជ័យ។”
ក្រោយពីបានដឹងហើយ បុគ្គលជោគជ័យគេមិនដែលធ្វើរឿង​ទាំង១០ដូចខាងក្រោមនេះម្តងទៀតទេ ៖

១) បកទៅធ្វើអ្វីដែលមិនអាចទៅរួច (Return to what hasn’t work) ៖ មិនថាជាកិច្ចការ ឬទំនាក់ទំនងដែលបាន​បោះបង់​​​​​ដោយហេតុផលត្រឹមត្រូវ ព្រោះថាយើងមិនអាច​បកទៅធ្វើរឿងដដែល ហើយទន្ទឹងរង់ចាំលទ្ធផលផ្សេងបានទេ។
 
២) ធ្វើអ្វីមួយដែលមិនស្របនឹងទេព្យកោសល្យរបស់គេ (Do anything that requires them to be someone they are not) ៖ នៅពេលដែលយើងធ្វើអ្វីមួយ យើងត្រូវសួរខ្លួនយើងថា “ហេតុអ្វីបានជាខ្ញុំធ្វើរឿងនេះ?”, “តើវាស្របនឹងខ្ញុំឬទេ?”, តើខ្ញុំនឹងពេញចិត្តធ្វើកិច្ចការនេះបានយូរឬទេ? ប្រសិនបើចម្លើយឆ្លើយថា “ទេ” ចំពោះសំណួរទាំងនេះ អ្នកមានមូលហេតុល្អណាស់ក្នុងផ្លាស់ប្តូរធ្វើអ្វីផ្សេង។
 
៣) សាកល្បងផ្លាស់ប្តូរនរណាម្នាក់ (Try to change another person) ៖ នៅពេលដែលអ្នកដឹងថាអ្នកមិនអាចបង្ខំនរណាម្នាក់ឲ្យធ្វើកិច្ចការអ្វីមួយដែលល្អ ឬផ្លាស់ប្តូរអត្តចរិកមិនល្អ អ្នកត្រូវអនុញ្ញាតិឲ្យខ្លួនគេទទួលផលវិបាកផ្ទាល់ចេញពីរឿងមិនល្អទាំងនេះ។ ធ្វើដូច្នេះអ្នកនឹងមានអារម្មណ៍ធូរស្បើយ និងមិនជាប់ជំពាក់ជាមួយមនុស្សដែលផ្លាស់ប្តូរមិនបាន។  
 
៤) ព្យាយាមតម្រូវចិត្តមនុស្សគ្រប់គ្នា (Believe they can please everyone) ៖ នៅពេលដែលអ្នកដឹងច្បាស់ថាវាជារឿងមិនអាចទៅរួចក្នុងការតម្រូវចិត្តមនុស្សគ្រប់គ្នា អ្នកចាប់ផ្តើមមានគោលដៅច្បាស់លាស់ក្នុងការប្រព្រឹត្តរបស់អ្នក ហើយយកចិត្តទុកដាក់តម្រូវចិត្តតែមនុស្សដែលបានការ និងត្រឹមត្រូវប៉ុណ្ណោះ។
 
៥) ជ្រើសយកភាពសុខស្រួលរយៈពេលខ្លី ដោយលះបង់អត្ថប្រយោជន៍រយៈពេលវែង (Choose short-term comfort over long-term benefit) ៖ នៅពេលដែលបុគ្គលជោគជ័យដឹងថាអ្វីដែលគេចង់បាន ទាមទារនូវការទទួលយកការឈឺចាប់ ឬការលំបាកមួយរយៈ គេមិនរួញរាទទួលយកវាទេ ព្រោះគេដឹងថាវានឹងផ្តល់អត្ថប្រយោជន៍រយៈពេលវែង។ គោលការណ៍នេះគឺបង្ហាញពីការខុសគ្នាយ៉ាងខ្លាំងរវាងបុគ្គលជោគជ័យ និងបុគ្គលបរាជ័យ ទាំងក្នុងជិវិត និងការងារអាជីព។
 
៦) ជឿលើនរណាម្នាក់ ឬអ្វីមួយដែលមើលទៅល្អឥតខ្ចោះ (Trust someone or something that appears flawless) ៖ ជាលក្ខណធម្មជាតិ អ្វីដែលប្លែកអស្ចារ្យតែងទាក់ទាញយើង។ យើងតែងស្រលាញ់ចូលចិត្តភាពល្អប្រណិត និងគួរស្វែងរកភាពល្អប្រពៃនេះ។ យើងត្រូវជ្រើសរើសមនុស្សដែលល្អវៃឆ្លាតមកធ្វើការឲ្យ ផ្តល់ការសរសើរដល់បុគ្គលិកដែលមានស្នាដៃល្អប្រពៃ រាប់អានមិត្តដែលស្មោះត្រង់ និងស្វែងរកក្រុមហ៊ុនដែលល្បីឈ្មោះសម្រាប់ចូលធ្វើការ។ ប៉ុន្តែនៅពេលដែលអ្វីៗ ឬនរណាម្នាក់មើលទៅវាល្អហួសហេតុដែលមិនគួរឲ្យជឿ វាជារឿងដែលយើងត្រូវប្រយ័ត្នប្រយែង ព្រោះថាអ្វីៗក្នុងលោកវាមិនល្អឥតខ្ចោះនោះទេ។
 
៧) ភ្លេចគិតរឿងធំចំបង (Take their eyes off the big picture) ៖ យើងអាចបំពេញកិច្ចការអ្វីមួយបានល្អប្រសើរ នៅពេលយើងដឹងថារឿងនោះវាមានសារសំខាន់ខ្លាំង។ បុគ្គលជោគជ័យគេចេះញែកដាច់ពីគ្នារវាងព្រឹត្តការណ៍ក្តៅៗ និងរឿងធំសំខាន់ ហើយគេតែង​រំលឹកខ្លួនគេជាប្រចាំចំពោះរឿងនេះ ព្រោះថាព្រឹត្តការណ៍ក្តៅៗតែងកើតឡើងជាញឹកញាប់ ដែលអាចធ្វើឲ្យគេបាត់បង់ការយកចិត្តទុកដាក់លើរឿងធំចំបង។  
 
៨) ព្រងើយកន្តើយស្វែងរកការពិត (Neglect to do due diligence) ៖ មិនថាអ្វីៗមើលទៅវាទំនងយ៉ាងណាទេ អ្នកអាចដឹងការពិតនៃរឿងអ្វីមួយបានទាល់តែអ្នកយកចិត្តទុកដាក់ស្វែងរកដោយភាពព្យាយាម មើលឲ្យស៊ីជម្រៅ ដោយមិនលម្អៀង។ ចូរអ្នកចងចាំថា សេចក្តីពិតខាងក្រៅអាស្រ័យនឹងការសម្លឹង​មើលចេញពីខាងក្នុងខ្លួនរបស់អ្នក។
 
៩) ភ្លេចសួរខ្លួនឯងពេលស្ថានការណ៍មួយមកដល់ (Fail to ask why they are where they find themselves) ៖ ភាពខុសគ្នាដ៏សំខាន់មួយរវាងបុគ្គលជោគជ័យ និង បរាជ័យ គឺថា នៅពេលមានរឿងលំបាកអ្វីមួយកើតឡើង ក្នុងជីវិតរស់នៅ កិច្ចការធុរកិច្ច ឬទំនាក់ទំនងស្នេហា បុគ្គលជោគជ័យតែង​សួរខ្លួនគេថា តើគេអាចជួយអ្វីបានក្នុងស្ថានការណ៍នេះ។ រីឯបុគ្គលបរាជ័យ ស្វែងរកលេស ឬកំហុសផ្សេងៗ​ដើម្បីគេចយករួចខ្លួន។ បុគ្គលជោគជ័យមិនដែលចាត់ទុកខ្លួនគេជាជនរងគ្រោះឡើយ បើទោះបីជាគេជាអ្នករងគ្រោះក្នុងស្ថានការណ៍នោះក៍ដោយ។
 
១០) ភ្លេចគិតថាអ្វីដែលមានក្នុងខ្លួនកំណត់ភាពជោគជ័យក្រៅខ្លួន (Forget that their inner life determines their outer success) ៖ ជីវិតល្អប្រពៃទាក់ទងនឹងស្ថានការណ៍ខាងក្រៅខ្លួនតិចតួចប៉ុណ្ណោះ។ យើងរីករាយ និងពេញចិត្តនឹងជីវិត ភាគច្រើនបំផុត អាស្រ័យនឹងយើងជាមនុស្សបែបណា។ ការស្រាវជ្រាវបានបញ្ជាក់រឿងនេះយ៉ាងច្បាស់។ អ្វីដែលយើងមានខាងក្នុងខ្លួន (អត្តចរិក ទម្លាប់) រួមចំណែកធំធេងណាស់ក្នុងការបង្កើតស្ថានការណ៍ជុំវិញខ្លួនយើង។
@ នរណាក៏ធ្លាប់ប្រព្រឹត្តកំហុសដែរ ប៉ុន្តែបុគ្គលជោគជ័យរៀនពីកំហុសខ្លួនឯង និងអ្នកដទៃ ដើម្បីចៀសវាងប្រព្រឹត្តកំហុសដដែលឡើងវិញ។ បុគ្គលបរាជ័យចង់បាន និងស្វែងរកភាពជោគជ័យនៅក្រៅខ្លួន ហើយតែងប្រព្រឹត្តកំហុសដដែលៗ ដែលមាននៅក្នុងខ្លួនគេ។      
ដកស្រង់ពីអត្ថបទរបស់  Henry Cloud 10 Things Successful People Never Do Again

 

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉េហះរបស់ដី (PH)

  ប៉េហះ គឺជាការវាស់កម្រិតជាតជូរអាស៊ីត ឬ អាលកាឡាំងរបស់ដីដែលមានចម្លោះពី ១ ដល់ ១៤ (ឧ. ទឹកខ្មេះមានកម្រិតជាតជូរអាស៊ីតប្រមាណជា ៣)។