Home / កសិកម្ម / ពាក្យកសិកម្ម «ទុរេន ឬ ធូរេន»?

ពាក្យកសិកម្ម «ទុរេន ឬ ធូរេន»?

ក្នុងភាសាខ្មែរ យើងសង្កេតឃើញមានការសរសេរផ្សេងៗគ្នា ដោយភាគច្រើនសរសេរថា «ធូរេន» ឬ «ទុរេន»​។ បើតាមវចនានុក្រមខ្មែរ ឆ្នាំ១៩៦៧ ទំព័រ៤៤១ គឺពាក្យ «ទុរេន» បានត្រឹមត្រូវ។​

ពាក្យទុរេន សំដៅលើឈ្មោះឈើដំណាំមួយប្រភេទ ដែលផ្លែមានឱជារសផ្អែម សម្រាប់ប្រើជាបង្អែម មានតម្លៃ សំបកផ្លែមានបន្លារឹង ភាសាអង់គ្លេសហៅថា Duria (ឌូរៀ) ដែលតាមពិតមក​ពីពាក្យ​ម៉ាឡេ «durih» មានន័យថា «បន្លា»៕

បណ្ឌិត យ៉ង សាំងកុមារ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

អ្នកស្រី ញ៉ែម សុវណ្ណរី ម្ចាស់ពានរង្វាន់លេខ១ មេគោក្រមុំ ៣ក្បាល

អ្នកស្រី ញ៉ែម សុវណ្ណរី អាយុជាង៤០ឆ្នាំ រៀនថ្នាក់ទី៩ រស់នៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​។អ្នកស្រី​បានគាំទ្រដោយ​អង្គការសេដាក ទាក់ទងនឹងបច្ចេកទេសកសិកម្មតាមគោលការណ៍ធម្មជាតិ ជំនាញការរៀបចំសហគមន៍ ការគ្រប់គ្រងដឹកនាំ និងការអភិវឌ្ឍខ្លួននៅឆ្នាំ២០០៤។