លោកអ៊ំ ហែម ពីយ៉ាន ជាកសិកររស់នៅភូមិខ្ជាយខាងត្បូង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។ អ៊ំប្រុសមានបទពិសោធន៍ក្នុងការប្រើប្រាស់កាកសំណល់ឡជីវឧស្ម័នលើដំឡូងឈាមមាន់ ចាប់តាំងពីឆ្នាំ២០១១មកម្លេះ។ អ៊ំប្រុសទទួលបានការយល់ដឹងទាំងនេះតាមរយៈអង្គការសេដាក។ ចំពោះបទពិសោធន៍ក្នុងការប្រើប្រាស់កាកសំណល់ឡក្នុងការដាំដំឡូងឈាមមាន់ មានដូចខាងក្រោម៖
១. របៀបរក្សានូវកាកសំណល់ពេលចេញពីឡ
ឡជីវឧស្ម័នរបស់អ៊ំប្រុស មានទំហំ៦ម៉ែត្រគូប ដែលផ្ទុកបានលាមកសត្វ១ទៅ២តោន។ គាត់បានដាក់លាមកគោ ១៥គីឡូក្រាម ហើយនឹងទឹកចំនួន ១៥លីត្រដែលអាចប្រើបានរយៈពេល៥ម៉ោង។ នៅពេលដែលឡដំណើរការវាបង្ហូរចេញកាកសំណល់ប្រមាណជា ៣០គីឡូក្រាមក្នុងមួយថ្ងៃ។ នៅត្រង់កន្លែងបង្ហូរកាកសំណល់ចេញពីឡ អ៊ំប្រុសបានជីករណ្តៅប្រមាណជា ៥ម x ៦ម និងជម្រៅ១ម ហើយមានប្រក់ដំបូលធ្វើពីស័ង្កសីនៅពីលើរណ្តៅដើម្បីធ្វើឲ្យជីនៅស្រស់ល្អ និងរក្សាបាននូវគុណភាពរបស់កាកសំណល់ផងដែរ។
២. របៀបប្រើប្រាស់កាកសំណល់ក្នុងការដាំដំឡូងឈាមមាន់
ផ្ទៃដីដាំដំឡូងរបស់អ៊ំប្រុសមានទំហំទទឹង ២ម និង បណ្តោយ ៥ម។ គាត់បានដាក់កាកសំណល់ឡចំនួន ៣ដង ដែលមានទំងន់ប្រមាណជា ៥៥០គីឡូក្រាម។ លើកទីមួយនៅក្នុងការដាំ គាត់បានភ្ជួរដាស់ដីដើម្បីធ្វើឲ្យដីធូរ ហើយហាលដីរយៈពេលពី ១ ទៅ ២អាទិត្យ ដើម្បីឲ្យងាប់ស្មៅ។ គាត់បានចាប់ផ្តើមលើករង រួចជីករណ្តៅទើបយកកាកសំណល់ឡទៅដាក់ក្នុងរណ្តៅ។ កាកសំណល់ឡដែលគាត់យកទៅប្រើមិនបានលាយជាមួយជីអ្វីទាំងអស់ បន្ទាប់មកគាត់យកដើមដំឡូងទៅដាក់ដាំក្នុងរណ្តៅនោះ បន្ទាប់ពីដើមដំឡូងចាប់ផ្តើមដុះចេញស្លឹក គាត់ចាប់ផ្តើមជ្រោយដី រួចយកកាកសំណល់ឡទៅដាក់នៅក្នុងគុម្ពទាំងនោះម្តងទៀតទើបពូនគល់។ ពេលដើមដំឡូងចាប់ផ្តើមលូតលាស់បែកមែក គាត់ចាប់ផ្តើមដាក់កាកសំណល់ឡម្តងទៀតដើម្បីធ្វើឲ្យការលូតលាស់កាន់តែល្អ។
៣. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល ៦ខែ គាត់ចាប់ផ្តើមប្រមូលផល។ នៅលើផ្ទៃដី ១០០ម៉ែត្រការ៉េ គាត់ទទួលបានទិន្នផលសរុបចំនួន ៨០០ ទៅ ៩០០ គីឡូក្រាម ដែលបានចំណូលសរុបប្រហែលជា ១.៦០០.០០០រៀល ក្នុងរយៈពេល ៥ខែ។ ដោយឡែកនៅពេលដែលអ៊ំប្រុសដាំដំឡូងដោយប្រើប្រាស់ជីគីមីគាត់ទទួលទិន្នផលបានត្រឹមតែ៤៥០ ទៅ ៥៥០ គីឡូក្រាមតែប៉ុណ្ណោះ។ ក្រោយពីបានប្រើកាកសំណល់ឡធ្វើជាជី លោកអ៊ំបានសង្កេតឃើញថា៖
- ធ្វើឲ្យដំឡូងបែកគុម្ពច្រើន
- ធ្វើឲ្យមើមដំឡូងមានទំហំធំខុសពីធម្មតា
- មិនសូវមានសត្វល្អិតបំផ្លាញ
- ធ្វើឲ្យដីធូរ ហើយមានសំណើម។
៤. អត្ថប្រយោជន៍ចំពោះសុខភាព
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំដំឡូងឈាមមាន់ដោយប្រើកាកជីឡជីវឧស្ម័នមានដូចខាងក្រោម៖
|