ក្នុងឆ្នាំ២០១៩ ស្ថានទូតបារាំងប្រចាំកម្ពុជាបើកទទួលពាក្យសុំអាហារូបករណ៍ ដែលជាសហហិរញ្ញប្បទានជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។
សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ អាហារូបករណ៍មួយប្រភេទត្រូវបានផ្តល់ជូន៖
- អាហារូបករណ៍សម្រាប់ថ្នាក់បណ្ឌិត ដែលមានថិរវេលា៦ខែក្នុងមួយឆ្នាំ សម្រាប់រយៈពេល៣ឆ្នាំនៃនិក្ខេបបទថ្នាក់បណ្ឌិត។ អាហារូបករណ៍នេះសរុបមានចំនួន១៨ខែ។
ការប្រកាសទទួលពាក្យសុំអាហារូបករណ៍ខាងលើបើកសម្រាប់និស្សិត និងអ្នកស្រាវជ្រាវវ័យក្មេងទាំងអស់ ដែលមានសញ្ជាតិខ្មែរ និងដែលមានបំណងសិក្សា ឬស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សាបារាំងណាមួយ។ អាហារូបករណ៍នេះបើកសម្រាប់បេក្ខជន ដែលមានបំណងសិក្សាលើមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ហើយវិលត្រលប់មកបម្រើការងារក្នុងថានៈជាសាស្រ្តាចារ្យ-អ្នកស្រាវជ្រាវនៅប្រទេសកម្ពុជា នៅពេលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតរបស់ខ្លួន។
មុននឹងដាក់បេក្ខភាព សូមអានអោយបានច្បាស់នូវសេចក្តីពន្យល់ណែនាំ។
ទាញយកសេចក្តីពន្យល់ណែនាំ
ទាញយកពាក្យសុំអាហារូបករណ៍ និងបញ្ជីរាយឯកសារដែលត្រូវភ្ជាប់
ពាក្យសុំអាហារូបករណ៍ និងឯកសារពាក់ព័ន្ធត្រូវយកមកដាក់នៅស្ថានទូតបារាំងប្រចាំកម្ពុជា (នៅការិយាល័យសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌)។ ពាក្យសុំត្រូវមានលក្ខណៈពេញលេញ និងដាក់ក្នុងស្រោមសំបុត្រ ដោយមានចារនាមត្រកូល នាមខ្លួន និងមុខវិជ្ជាសិក្សារបស់បេក្ខជន។
ពាក្យសុំត្រូវយកមកដាក់នៅស្ថានទូតបារាំងប្រចាំកម្ពុជា អគារលេខ១ មហាវិថីព្រះមុនីវង្ស ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ពីម៉ោង៨៖៣០នាទី ដល់ម៉ោង១២ និងពីម៉ោង១៤ដល់ម៉ោង១៧។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យគឺថ្ងៃ២៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
កញ្ញា លុយស៊ីល សេហ្កាំង
មន្រ្តីទទួលបន្ទុកកិច្ចការឧត្តមសិក្សា
ស្ថានទូតបារាំងប្រចាំកម្ពុជា
អគារលេខ១ មហាវិថីព្រះមុនីវង្ស ប្រអប់សំបុត្រប្រៃសណីយ៍លេខ១៨-ភ្នំពេញ
ទូរស័ព្ទលេខ៖+៨៥៥(០)២៣ ៤៣០ ០៣២
អ៊ីមែល៖ scac.phnom-penh-amba@diplomatie.gouv.fr