Home / ព័ត៌មាន / ការប្រារព្ធកម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ (ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩)

ការប្រារព្ធកម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ (ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩)

សភា​ពាណិជ្ជកម្ម​ និង​ឧស្សា​ហ​កម្ម​បារាំង​-កម្ពុជា ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និ​ង​វិទ្យា​ស្ថាន​​បា​រាំង​នៅកម្ពុជា​រួមគ្នា​រៀប​ចំ​«កម្មវិធី​បារាំង​ពីរ​សប្តាហ៍​នៅភ្នំពេញ»​ ពីថ្ងៃ​ទី​ ១៨​ ដល់ថ្ងៃ​ទី៣​០ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​លើកតម្កើង​វប្បធម៌​​បារាំង​ និង​កម្ពុជា ក៏​ដូចជា​ពង្រឹងភាព​ជា​ដៃ​គូ និង​ការផ្លាស់​ប្តូររ​វាង​ប្រទេស​ទាំងពីរ​តាមរយ:​ការ​បង្ហាញ​ជូន​សាធារ​ណជ​ន​នូវព្រឹត្តិ​ការណ៍​ជាច្រើ​ន​ពាក់​ព័ន្ធ​វិស័យ​វប្បធម៌ និ​​ង​សេដ្ឋ​កិច្ច​។ ក្នុងអំឡុងពេល​ពីរ​សប្តាហ៍ អ្នក​ចូល​រួមទាំង​អស់​អាច​ធ្វើការ​ស្វែង​យល់​ពីភាព​ច្នៃប្រ​ឌិត ភាព​រស់រវើក ជំ​នាញ និង​ទេព​កោសល្យ​របស់​បា​​រាំង​។

កម្មវិធី​បារាំងពីរ​សប្តាហ៍​នៅភ្នំពេញនឹ​ង​ចាប់ផ្តើ​ម​ជាមួយ​រាត្រី​សមោសរ​មួយ​រៀប​ចំ​ឡើង​ដោយ​គណៈ​​​​កម្មាធិការ «Good France Cambodia» របស់​សភា​ពាណិជ្ជកម្ម និង​ឧស្សា​ហកម្ម​បា​រាំង-កម្ពុជា ដើម្បី​ប្រមូល​ថវិកា​ទៅជួយ​ដល់​ការបណ្តុះ​បណ្តាល​យុវជន​ផ្នែក​បដិសណ្ឋារ​កិច្ច​និងទេស​ចរណ៍​។ ដោយ​សារសប្តាហ៍​ទី១​នៃកម្មវិធីនេះ​នឹងប្រព្រឹត្ត​ទៅស្របគ្នា​ជាមួយ​ទិវាហ្វ្រ​ង់​កូហ្វូនី កម្ម​វិធី​​ប្លែកៗ​ជាច្រើ​​ន​នឹងត្រូវរៀប​ចំដើម្បី​លើកតម្លៃ​ការ​ប្រើប្រាស់​ភាសាបារាំង​នៅ​កម្ពុជា ​ក្នុងនោះ​មានការបោះ​ជំរុំតែង​កំណាព្យ​នៅ​តាម​ស្ថាប័ន​ដៃគូជាង​១៥​ (សាកលវិ​ទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋ​កិច្ច វិទ្យា​ស្ថា​ន​បច្ចេក​វិទ្យា​កម្ពុជា សាលាបា​រាំ​​ង​ដេកា​ត និង​អង្គ​ការក្រៅ​រដ្ឋាភិបាល​នានា​ដូចជាអង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ​។ល។)​ និង​ការ​សរសេរ​តាម​អានជា​ភាសា​បារាំង​ដ៏ធំមួយ​នៅវិទ្យា​ស្ថា​ន​បារាំង​។ ជាងនេះទៅ​ទៀត មាន​ការរៀបចំ​ព្រិត្តិ​ការណ៍​ រ​ស​ជាតិបែប​បារាំង «Goût de France» នៅតាម​ភោជនីយដ្ឋា​នបា​រាំងល្បី​ៗ​ប្រមាណ​ជា១០ និង​ការរាំកម្សាន្ត​បែបបា​រាំងមួយ​នៅវិទ្យា​ស្ថា​ន​​បារាំង​។

សប្តាហ៍​ទី​២​នឹងចាប់ផ្តើម​ដោយការ​បង្ហាញពីរបៀប​ចម្អិន​ម្ហូប​បែប​ទំនើប នៅ​វិទ្យាស្ថា​​ន​ម្ហូបអាហារ​កម្ពុជា។ ក្រៅពីនេះនឹ​ង​មានកិច្ចពិភាក្សា​មួយលើប្រធាន​បទនៃការ​អភិវឌ្ឍ​ក្រុង​ប្រកប​ដោយ​​ចីរ​ភាព​ដើម្បីជា​ឱកាស​សម្រាប់​អ្នកជំនាញ​ពិភាក្សាគ្នា​អំពីនគរូបនី​យ​កម្ម​នៅក​ម្ពុជា​។ នៅ​វិទ្យាស្ថាន​បារាំង សាធារណ​ជន​អាចចូ​លរួមឆ្លើយ​សំណួរដើ​ម្បីវាស់​ស្ទង់​ចំណេះដឹ​ង​ភាសា​បារាំង​របស់​ខ្លួន ឬទស្សនា​ពិព័រណ៍​ស្នាដៃ​របស់​សិល្បករ ឯម រៀម ដែល​ធ្លាប់​ទទួល​ការ​បណ្តុះបណ្តា​ល​នៅបា​រាំង និង​ទស្សនាភាពយន្តគំនូរ​ជីវចល​ស្តីពី​កម្ពុជា រឿង ហ៊្វូ​ណន ផលិត​ដោយជនជាតិ​បារាំងកាត់​ខ្មែ​រ​មួយ​រូប​។

កម្មវិធី​បារាំងពីរ​សប្តាហ៍នៅភ្នំពេញ​នឹងបិទ​បញ្ចប់​ដោយអ៊ូអរ​នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែមី​នា តាម​រយ:​ការ​រៀបចំ ​«ផ្សារបារាំង»​មួយនៅក្នុង​បរិវេណ​ស្ថានទូតបារាំង​នៅ​ភ្នំពេញ ដោយ​មាន​ការដាក់​តាំង​បង្ហាញស្ត​ង់​ចំនួនជា​ង​៥០​។ ចាប់ពី​ម៉ោង១០​ព្រឹក​ដល់​ម៉ោង​​៦​ល្ងាច​ ស្ថាន​ទូត​នឹង​បើក​ទ្វារ​ទទួលសា​ធារណ​ជន ដែល​ចង់ចូលរួមទស្សនា​ពិ​ព័រណ៍​ផ​លិត​ផល សាក​ល្បងម្ហូប​អាហារ​បា​រាំង និង​ទទួល​ភាពរីករាយ​ក្នុងកម្មវិធី​កម្សាន្តជា​ច្រើន (ដូច​ជា​សកម្ម​ភាព​កីឡា កា​រ​រៀនធ្វើ​ម្ហូប​ជាមួយ​មេចុងភៅ​ល្បីៗ ទស្សនីយ​ភាពនៅ​តាម​ស្តង់ បទ​បង្ហាញ​តូច​ៗ និង​កន្លែង​លេងសម្រាប់​កុមារ​។ល។)។ ផ្សា​រ​បារាំង​គឺជាឱកាសមួ​យ​សម្រាប់​ស្វែងយល់​អំពីវប្ប​ធម៌​ និងផលិត​ផល​បារាំង ក៏​ដូច​ជាចំ​ណេះធ្វើរ​បស់​សហគ្រិន​បារាំង​នៅកម្ពុជា លាយ​ផ្សំជាមួយ​ចំណេះ​ធ្វើ​និងប្រពៃណីយ៍​ខ្មែ​រ៕

ប្រភព ហ្វេសប៊ុកស្ថានទូតបារាំងប្រចាំនៅកម្ពុជា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។