Home / ព័ត៌មាន / ពិធីលៀងតែ ជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ពិធីលៀងតែ ជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រុមស្រ្តីនៃស្ថានទូតជប៉ុនបានអញ្ជើញនិសិ្សតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យា​សាស្រ្ត​សេដ្ឋកិច្ច (RULE) ដើម្បីចូលរួមពិធីលៀងតែ ដែលប្រព្រឹត្តទៅនៅស្ថានទូតជប៉ុន។ អ្នករៀបចំកម្មវិធីបានណែនាំពីប្រពៃណីជប៉ុននៃពិធីលៀងតែ និងការទទួលទានតែបៃតងជប៉ុន «Matcha» និងនំផ្អែមផ្សេងៗ។ និស្សិត មានចំណាប់អារម្មណ៍ខ្លាំងនឹងរបៀបឆុងតែសម្រាប់ទទួលភ្ញៀវ ហើយនិស្សិតមួយចំនួនក៏បានសាកល្បងឆុងតែតាមបែបបទប្រពៃណីជប៉ុនជូនលោកគ្រូ និងមិត្តភក្តិផងដែរ។ សូមអរគុណនិស្សិតRULE ដែលបានចូលរួមស្វែងយល់ពីវប្បធម៌ជប៉ុនក្នុងឱកាសដ៏វិសេសវិសាលនេះ៕


«Tea Ceremony with students from Royal University of Laws and Economics»
On 22 March, ladies group of the Embassy of Japan invited students from Royal University of Laws and Economics (RULE) to the tea ceremony at the Embassy. The group introduced Japanese tradition of tea ceremony and served tea known as Matcha and confectionaries. The students were very keen to look at how the tea was served to the guest and some students tried to serve tea in Japanese traditional way for their teacher or friends. Thank you, RULE students, for joining us in the wonderful moment.

ប្រភព ហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។