Home / ចំណេះដឹងទូទៅ / យល់ដឹងអំពីចិត្តគំនិត (វគ្គ៥)៖ វង្វង់នៃក្តីបារម្ភ រង្វង់នៃឥទ្ធិពល

យល់ដឹងអំពីចិត្តគំនិត (វគ្គ៥)៖ វង្វង់នៃក្តីបារម្ភ រង្វង់នៃឥទ្ធិពល

ជាទូទៅ ចិត្តគំនិតរបស់មនុស្សយើងចូលចិត្តគិតបារម្ភ កង្វល់អំពីរឿងផ្សេងៗ​​ ដែលអាចនឹងកើតឡើងនៅពេលអនាគត ដែលធ្វើឲ្យយើងវិលវល់ ភ័យខ្លាច និងជាប់ជំពាក់នឹងការបារម្ភនេះ ហើយមិនអាចគិត និងធ្វើកិច្ចការអ្វីបានល្អនៅពេលបច្ចុប្បន្ន។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្តីបារម្ភទាំងឡាយរបស់មនុស្សមានការពិតតែ ៥%ប៉ុណ្ណោះ រីឯ ៩៥%ទៀតវាមានរូបរាងតែក្នុងការស្រមៃគិតរបស់មនុស្សប៉ុណ្ណោះ ហើយមិនបានកើតឡើងជារូបរាងពិតទេ។ បុគ្គលដែលគិត និងយកចិត្តទុកដាក់តែលើការបារម្ភ កំពុងរស់នៅក្នុងភាពភ័យខ្លាច ហើយមិនហ៊ានសម្រេចធ្វើកិច្ចការអ្វីធំដុំ ឬផ្តួចផ្តើមគំនិតធ្វើអ្វីថ្មីទេ ព្រោះពួកគេមើលឃើញតែបញ្ហានៅខាងមុខ។ ជាពិសេស នៅពេលមានព្រឹត្តិការណ៍អ្វីកើតឡើង បុគ្គលដែលរស់នៅក្នុងក្តីបារម្ភ មើលឃើញតែបញ្ហា ហើយធ្វើសេចក្តីសម្រេចចិត្តដោយជ្រើសរើសសេចក្តីភ័យខ្លាច។ តាមពិត នៅក្នុងចិត្តគំនិតមនុស្សយើង ឬក្នុងស្ថានការណ៍នីមួយៗ តែងមានរង្វង់ពីរក្នុងនោះគឺ រង្វង់នៃក្តីបារម្ភ និងរង្វង់ឥទ្ធិពល។ សម្រាប់បុគ្គលឆ្នើម នៅពេលមានរឿងអ្វីកើតឡើង គេតែងសួរខ្លួនគេថា តើគេអាចធ្វើអ្វីបានខ្លះនៅក្នុងកាលៈទេសៈនេះ ដើម្បីជួយសម្រាលស្ថានការណ៍ ឬកែកុនស្ថានការណ៍ឲ្យល្អឡើង។ មនុស្សបែបនេះតែងយកចិត្តទុកដាក់លើវង្វង់ឥទ្ធិពលរបស់ខ្លួន ហើយប្រើប្រាស់ និងពង្រីកឥទ្ធិពលរបស់ខ្លួនដើម្បីកែលម្អរស្ថានការណ៍។ ការអភិវឌ្ឍទម្លាប់ល្អទាំង ៧ប្រការនឹងជម្រុញយើងឲ្យបង្រួមរង្វង់នៃក្តីបារម្ភឲ្យតូច ដើរហួសពីរង្វង់នៃក្តីបារម្ភ ហើយយកចិត្តទុកដាក់លើរង្វង់ឥទ្ធិពល និងពង្រីករង្វង់ឥទ្ធិពល ដើម្បីដោះស្រាយបញ្ហាកើតឡើង ឬកែលម្អរស្ថានការណ៍។
រៀបរៀងដោយ សាម អ៊ីន, ២០១៦
យ៉ោងលើឯកសារ Stephen Covey, “7 Habits of Highly Effective People” និង ឯកសារផ្សេងទៀត

អត្ថបទទាក់ទង៖

១) ដំណាក់កាលលូតលាស់នៃចិត្តគំនិត

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បើកបរលើផ្លូវបំបែកជា៣ដូចរូបភាពនេះ តើរថយន្តមួយណាមានសិទ្ធិអាទិភាពទៅមុន? សូមចុចមើលចម្លើយ!

ប្រភព គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូន សហគមន៍សម្បូរសប្បាយ