Home / ចំណេះដឹងទូទៅ / តើគិតបែបណាដើម្បីឲ្យជីវិតប្រសើរឡើង?

តើគិតបែបណាដើម្បីឲ្យជីវិតប្រសើរឡើង?

១) គ្រោះថ្នាក់ដែលនៅជាមួយនឹងជោគជ័យ (The inherent dangers of success)
នៅពេលដែលអ្នកកំពុងស្ថិតនៅលើទូកក្តោងមួយកណ្តាលសមុទ្រ អ្នកនឹងដឹងថាឈើមួយដុំ និងក្តោងមួយដែលអ្នកកំពុងនៅជាមួយ វាតូចប៉ុណ្ណាបើធៀបទៅនឹងផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ និងវាយោសមុទ្របោកបក់ដ៏មហិមា។

ក៏ប៉ុន្តែ វាមិនគ្រាន់តែជារឿងដែលអាចធ្វើបានទេ ថែមទាំងជារឿងធម្មតាទៀតផង ក្នុងការធ្វើដំណើរជាមួយទូកក្តោងទៅកណ្តាលសមុទ្រ ហើយត្រលប់មកវិញដោយសុវត្ថិភាព។ ហេតុអ្វីបានជាអាចធ្វើបាន? ចំលើយគឺងាយស្រួលៈ គឺនៅពេលដែលអ្នកកាន់ចង្កូតទូកដឹងច្បាស់ថាគាត់ទៅទីណា និងចេះពីរបៀបប្រើទូក ពេលនោះវាយោសមុទ្រដ៏គួរឲ្យព្រឺខ្លាចនឹងក្លាយជាឧបករណ៍ដ៏សំខាន់របស់អ្នកកាន់ចង្កូតទូក ដើម្បីរុញគាត់ឲ្យដល់គោលដៅ។
  
២) ចូរគូររូបភាពដ៏ល្អប្រពៃរបស់អ្នក (Paint your perfect picture)
     មនុស្សជាច្រើនមិនអាចឆ្លើយនឹងសំណួរងាយស្រួលមួយនេះបានទេៈ តើអនាគតដ៏ល្អប្រពៃរបស់អ្នកមានរូបរាងបែបណា? បើនិយាយបែបម្យ៉ាងទៀតមានន័យថា ពួកគេមិនដឹងថាត្រូវទៅណា នៅពេលដែលទូកក្តោងចាកចេញពីកំពង់ផែ?
តាមពិត ជីវិតគឺដូចជាវាយោសមុទ្រដ៏គួរឲ្យភ័យខ្លាចអញ្ចឹងៈ វាមានកម្លាំងខ្លាំង ពេលខ្លះគ្រោះថ្នាក់ និងមិនអាចទស្សន៍ទាយបាន។ បុគ្គលដែលមានផែនការជីវិតច្បាស់លាស់អាចទាញយកប្រយោជន៍ពីវាយោសមុទ្រដ៏មហិមា ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ អ្នកដែលគ្មានគោលដៅក្លាយជាអ្នករងគ្រោះនៃការបក់ទៅបក់មកនៃវាយោសមុទ្រ។
 
) ចូររៀបចំគោលដៅរបស់អ្នកជាយុទ្ធសាស្រ្ត (Plan your destination strategically)
     វាត្រូវការច្រើនជាងក្តីប្រាថ្នាក្នុងការធ្វើដំណើរតាមទូកក្តោងនៅលើផ្ទៃសមុទ្រៈ អ្នកត្រូវការផែនទី ចំណេះដឹងអំពីទឹកសមុទ្រ ភាពស្ទាត់ជំនាញអំពីទូកក្តោង និង (បើអាចរកបាន) អ្នកកាន់ចង្កូតទូកដែលមានបទពិសោធន៍
វាងាយស្រួលទេ ដែលទូកនឹងត្រូវលិចប្រសិនបើអ្នកខ្វះអ្វីមួយដែលបានរៀបរាប់ខាងលើ។ ស្តាប់ទៅហាក់មិនសូវជឿ ក៏ប៉ុន្តែបុគ្គលដែលធ្លាប់ភ្លក្សរសជាតិបរាជ័យទាំងឡាយតែងទទួលស្គាល់បទពិសោធន៍ទាំងនេះ។ គេមានគោលដៅល្អ តែគេបដិសេធក្នុងការប្រើប្រាស់ផែនទី និងរៀបចំផែនការមុនពេលចេញដំណើរ។ គេពុំមានចំណេះដឹង ឬបទពិសោធន៍ដែលគេអាចពឹងពាក់បាន ហើយជាពិសេសគេពុំព្រមស្វែងរកជំនួយពិគ្រោះយោបល់ពីអ្នកផ្សេងដែលមានបទពិសោធន៍ក្នុងរឿងទាំងនេះ។
     ចូររៀនអំពីការរៀបយុទ្ធសាស្រ្តមុននឹងចាកចេញដំណើរទៅរកគោលដៅជិវិតរបស់អ្នក។ តើអ្នកបានត្រៀមខ្លួនសម្រាប់ចេញទូកក្តោងពីកំពង់ផែទៅរកផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយហើយឬនៅ? បើបានត្រៀមហើយ ចូរចេញដំណើរទៅ។
 
ដកស្រង់ពីអត្ថបទរបស់ Tony Jeary, in the Success Magazine, How to think your way to a better life

 

ប្រែសម្រួលដោយ សាម អ៊ីន, វិច្ឆិកា ២០១៦

អត្ថបទទាក់ទង៖

១)​ គន្លឹះ៤យ៉ាងសម្រាប់កំណត់គោលដៅជីវិត

២) វិធីធ្វើឲ្យអ្នកមានតម្លៃខ្ពស់       

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបសង់បង្គន់ចាក់ទឹក

សព្វថ្ងៃមានគ្រួសារខ្មែរមួយចំនួនមិនទាន់មានបង្គន់បន្ទោបង់នៅឡើយ ហើយមានគ្រួសារខ្លះទៀតបំរុងនឹងធ្វើ។ ដើម្បីចូលរួមចំណែកជួយបងប្អូនមួយផ្នែកក្នុងការសាងសង់បង្គន់នេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញអត្ថបទនិយាយអំពីរបៀបធ្វើបង្គន់ចាក់ទឹក ដូចខាងក្រោម។