Home / ព័ត៌មាន / ពិធីចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ហិរញ្ញប្បទានឥតសំណង

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់ហិរញ្ញប្បទានឥតសំណង

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ លិខិតប្តូរសារផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់ “គម្រោងអភិវឌ្ឍន៏មូលដ្ឋានសម្រាប់ការបង្ការគ្រោះមហន្តរាយដើម្បីកែលម្អបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា” ដែលមានទឹកប្រាក់ប្រមាណ ៣០០លានយ៉េន (ប្រហែល 2.7 លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខារវាងឯកឧត្តមឯកអគ្គរាជទូត HORINOUCHI Hidehisa និងលោកស្រី Francesca ERDELMANN តំណាងនិងនាយិកាស្បៀងអាហារពិភពលោក ប្រចាំប្រទេសកម្ពុជា ក្រោមវត្តមានជាសាក្សីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មា​ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
យើងជឿជាក់ថា ជំនួយនេះនឹងពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ ព្រមទាំងការស្តារឡើងវិញនៃតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ហើយរួមចំណែកក្នុងការកែលម្អគុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា៕


“E/N Signing Ceremony for Japan’s Grant Aid”
On 21 March 2019, the Exchange of Notes of Grant Aid for ” Project for the Development of the Base for Disaster Prevention for Improving Living Environment in Cambodia”, 300 million Japanese Yen (approx. USD 2.7million), were signed between Ambassador HORINOUCHI Hidehisa and Ms. Francesca ERDELMANN, Representative and Country Director, WFP Cambodia, with high presence of H.E. Mr. Nhim VANDA, Senior Minister, First Vice-President of the National Commitiee for Disaster Management, as witness.
We believe this grant will strengthen disaster preparedness as well as recovery in flood affected area, thus contributing to the improvement of the quality of Cambodian people’s life.

ប្រភព. ហ្វេសប៊ុកស្ថានទូតជប៉ុន 

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។