Home / ព័ត៌មាន / អង្គការអាដ្រា ផ្សព្វផ្សាយគម្រោងលើកកម្ពស់ផលិតផលកសិកម្មតម្រូវទីផ្សារនៅខេត្តពោធិ៍សាត់

អង្គការអាដ្រា ផ្សព្វផ្សាយគម្រោងលើកកម្ពស់ផលិតផលកសិកម្មតម្រូវទីផ្សារនៅខេត្តពោធិ៍សាត់

អង្គការអាដ្រាប្រចាំប្រទេសកម្ពុជា បានរៀបចំសាលាផ្សព្វផ្សាយអំពី ការ​បើកដំណើរការគម្រោងលើកកម្ពស់ផលិតផលកសិកម្មតម្រូវទីផ្សារ ហៅថា ​គម្រោងប្រូម៉ាឃីត នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ​២០១៩ នៅសណ្ឋាគាពោធិ៍សាត់​សេនជូរី ក្នុងខេត្តពោធិ៍សាត់។

លោក ម៉ាក ស្វីសសូ នាយកអង្គការអាដ្រា បានឱ្យដឹងថា គម្រោងនេះអនុវត្តសកម្មភាពទៅលើ៥ស្រុក គឺស្រុកក្រគរ បាកាន កណ្តៀង ក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។ គម្រោងនេះបានទទួលជំនួយពីក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងអង្គការអាដ្រា ប្រទេសនូវែលសេឡង់ ជាង២លានដុល្លារអាមេរិកក្នុងរយៈពេល៥ឆ្នាំ (២០១៩-២០២៣)​។ គម្រោងបានសហការជាមួយមន្ទីរកសិកម្មខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញធរក្នុងតំបន់ គោលដៅដោយផ្តោតសំខាន់ ផលិតកម្មចម្រុះនិងចំណីកម្មចម្រុះ និងសុវត្ថិភាពចំណីអាហារ ព្រមទាំងបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារក្នុងសហគមន៍។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានសម្តែងការស្វាគមន៍ ចំពោះម្ចាស់ផ្តល់ជំនួយពិសេសអង្គការអាដ្រាកម្ពុជាអ្នកអនុវត្តន៍គម្រោង ផ្ទាល់ដែលបានយកខេត្តពោធិ៍សាត់ដំណើរការលើកកម្ពស់ផលិត​ផលកសិកម្ម ដើម្បីតម្រូវការទីផ្សារ។ បើគម្រោងនេះជោគជ័យប្រជាពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ និងសហគមន៍៕

ប្រភព. គេហទំព័រក្រសួងព័ត៌មាន

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ឯកអគ្គរាជទូតជប៉ុន ស្វាគមន៏មន្ត្រីទាហានខ្មែរ៣រូប ដែលបញ្ចប់ការសិក្សានៅជប៉ុន

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានទទួលស្វាគមន៍​មន្រ្តីកងយោធពលខេមរភូមិន្ទចំនួន ៣រូប ដែលទើបនឹងបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។ មន្ត្រីទាំង ៣រូបនេះបានសិក្សានៅបណ្ឌិតសភាការពារជាតិ និងមហាវិទ្យាល័យសេនាធិការកងស្វ័យការពារជើងគោកជប៉ុន។ យើងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រលប់របស់អស់លោក ហើយសង្ឃឹមថានឹងធ្វើការរួមគ្នាដើម្បីលើកស្ទួយមិត្តភាពរវាងជប៉ុននិងកម្ពុជាបន្តទៅទៀត៕