Home / កសិកម្ម / បណ្ឌិត យ៉ង សាំងកុមារ «គោលការណ៍ ទ៣»

បណ្ឌិត យ៉ង សាំងកុមារ «គោលការណ៍ ទ៣»

គោលការណ៍ «ទ៣»

ទ១-ទឹក. ដើម្បីធ្វើការផលិតកសិកម្មបានជោគជ័យ កសិករត្រូវមានទឹក និងចេះគ្រប់គ្រង​ទឹក​បានល្អ។ គោលបំណងនៃការគ្រប់គ្រងទឹក គឺដើម្បីឲ្យកសិដ្ឋានមានទឹកគ្រប់រដូវហើយមិនមាន​ជួបបញ្ហាទឹកលិច ឬដីជាំទឹក​ខ្លាំង​​ដើម្បី​​ធានា​ឲ្យកសិករអាចដាំដុះបានគ្រប់រដូវ។ ដើម្បីទទួលបាន​ទឹក​គ្រប់គ្រាន់ យើងជំរុញ​ឲ្យកសិករជីកស្រះ ឬប្រព័ន្ធប្រឡាយទឹកនៅក្នុងដីស្រែ ឬ​កសិដ្ឋាន។

ទ២-ទីផ្សារ. យើងចែកទីផ្សារជា ២ គឺទីផ្សារលក់កសិផល និងទីផ្សារផ្គត់ផ្គង់​ធនធាន​សម្ភារៈសម្រាប់ផលិតកម្ម។ ដើម្បីឲ្យការផលិតទទួលបានជោគជ័យ យើងត្រូវ​មានទីផ្សារ និងមាន​ជំនាញ​ទំនាក់ទំនងទីផ្សារបានល្អ មានសមត្ថភាពផលិតសម្រាប់តម្រូវការទីផ្សារ មាន​ទីផ្សារ​សម្រាប់​លក់ផលិតផល និងលក់បានតម្លៃ​សមរម្យ។ ដើម្បីផលិត​មកកាន់ទីផ្សារ​ទទួលបាន​ជោគ​ជ័យ ​​កសិករត្រូវស្គាល់​​ខ្លួនឯង​ឲ្យ​បានច្បាស់​ ជាពិសេសចំណុចសំខាន់ៗចំនួន ៥ ដូចខាង​ក្រោមនេះ៖

  1. ប្រភេទផលិតផលដែលត្រូវផលិត។ ឧទាហរណ៍ ត្រសក់ ត្រប់ ។ល។
  2. គុណភាពរបស់ផលិតផល
  3. បរិមាណដែលផលិតបាន (តិចបំផុតនិងច្រើនបំផុត)
  4. ភាពទៀងទាត់ និងអាចទុកចិត្តបាន ។ ឧទាហរណ៍ ពេលណាមាន ផលិតផលអ្វី? មានប៉ុន្មាន? ១ ថ្ងៃ មានប៉ុន្មានគីឡូក្រាម? ។ល។
  5. តម្លៃផលិតផល ដូចជាថ្លៃដើមផលិត និងប្រាក់ចំណេញដែលអាចទទួលយកបាន ឧទាហរណ៍ ថ្លៃដើមផលិតត្រសក់ ១ គីឡូក្រាមស្មើ ៦០០រៀល បើលក់ចេញ ១.០០០រៀល ចំណេញបាន ៤០០រៀល។ល។

សរុបមកដើម្បីចូលរួមប្រកួតក្នុងទីផ្សារបានជោគជ័យ កសិករត្រូវស្គាល់ពី​តម្រូវ​ការ​ទីផ្សារ និងស្គាល់ខ្លួនឯងឲ្យបានច្បាស់ ជាពិសេសតើអាចផលិត​អ្វី​បានខ្លះ? បានប៉ុន្មាន? នៅពេល​ណា? ហើយថ្លៃដើមផលិតប៉ុន្មាន? ដើម្បី​ឲ្យកសិករមានទីផ្សារលក់ផលិតផលទទួលបានតម្លៃ​សមរម្យ អង្គការសេដាក​បានគាំទ្របង្កើតឲ្យមានសហគមន៍ទីផ្សារកសិផលធម្មជាតិ ផ្សារណាត់និង​ក្រុមហ៊ុននាំផលិតផល​ចេញទៅក្រៅប្រទេស។

ទ៣-ទុន. កសិករត្រូវមានទុនគ្រប់គ្រាន់សម្រាប់ពង្រីកកសិដ្ឋាន ដែលទុននោះ មាន​អត្រា​ការ​ប្រាក់សមរម្យ ដែលអាចឲ្យកសិករយកទៅវិនិយោគអាចទទួល​បាន​ប្រាក់ចំណេញ​។ សហគមន៍ម៉ាស៊ីនកិនស្រូវ ក៏ត្រូវមានទុនគ្រប់គ្រាន់ដើម្បីទុកបង្វិលទិញស្រូវពីសមាជិកដែរ។ កសិករដែលចុះឈ្មោះជាបេក្ខជនសេដ្ឋីស្រុកស្រែត្រូវ​ចងក្រង​ជាសហគមន៍ ងាយស្រួលទទួលបានទុនកម្ចីពីខាងក្រៅយកទៅ​អភិវឌ្ឍកសិដ្ឋានពហុប្រយោជន៍​តាមគោល​ការណ៍ «ស៤»។ អង្គការសេដាក ​អាច​ជួយ​​សម្របសម្រួលឲ្យកសិករទទួលបានទុនវិនិយោគ​ជាពិសេសសម្រាប់​ប្រើប្រាស់​លើការជីកស្រះ និងរៀបចំឲ្យមានប្រព័ន្ធស្រោចស្រពដំណាំ (ដូច​ជា ​ម៉ាស៊ីន​បូមទឹកដោយប្រើប្រាស់ឋាមពលពន្លឺព្រះអាទិត្យ) ​ការទិញសត្វគោ ក្របី ការសង់ឡ​ជីវឧស្ម័ន។ល៕

ប្រភពពី ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។