Home / ព័ត៌មាន / អ្នកទួលគ្រើល មិនបោះបង់ការចិញ្ចឹមជ្រូក និងបិតស្រា

អ្នកទួលគ្រើល មិនបោះបង់ការចិញ្ចឹមជ្រូក និងបិតស្រា

នៅសឹងទូទាំងប្រទេស ប្រជាកសិករខ្មែរភាគច្រើនបានបោះបង់ចោលការចិញ្ចឹមជ្រូកជាលក្ខណៈ​គ្រួសារ ដោយសារតម្លៃចុះថោក តែទោះជាយ៉ាងណាក៏នៅមានភូមិឃុំមួយចំនួន ប្រជាកសិករនៅបន្តប្រពៃណីការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារផ្សារភ្ជាប់ជាមួយការបិតស្រានៅឡើយ។ ភូមិទួលគ្រើល ដែលស្ថិតនៅក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ជាភូមិមួយដែលប្រជាកសិករជាង​៨០%នៅប្រកបមុខរបរនេះ។ នៅក្នុងចំណោមគ្រួសារចិញ្ចឹម​ជ្រូកមានប្រមាណ ១០% ដែលចិញ្ចឹមជ្រូកលើសពី ១០ក្បាល និង ៩០%ចិញ្ចឹមប្រមាណ ២-៥ក្បាល។ ក្នុងចំណោមអ្នកចិញ្ចឹមជ្រូកមានប្រមាណ ១០គ្រួសារ ដែលបិតស្រាដោយប្រើប្រាស់វិធីសាស្ត្រដាំបាយបិតស្រា ហើយកាកសំណល់បាយប្រើប្រាស់ជាចំណីជ្រូកវិញ។

បច្ចុប្បន្នអ្នកភូមិ មានការពេញចិត្តនឹងមុខរបររបស់ខ្លួនដោយសារជ្រូកបានថ្លៃ ១គីឡូក្រាមតម្លៃប្រមាណ ១១.០០០រៀល ហើយស្រាលក់បាន ១លីត្រ ២.០០០រៀល។

អង្គការ CWCC និងអង្គការសេដាក បាននឹងកំពុងសហការគ្នាដើម្បីសិក្សាលើស្ថានភាពរបស់អ្នកចិញ្ចឹមជ្រូក ហើយឈានទៅការគាំទ្រដើម្បីកែលំអស្ថានភាព ជាពិសេសទាក់ទងទៅនឹងការកែលំអចង្ក្រានដើម្បីសន្សំសំចៃអុសនិងកាត់បន្ថយបញ្ហាប៉ះពាល់ដល់សុខភាព ការកែលំអបច្ចេកទេសចិញ្ចឹមជ្រូក ការងារស្តង់ដារស្រាអង្ករនិងការងារផ្សារភ្ជាប់ទីផ្សារ ព្រមទាំងការទទួលបានទុន។

ក្រៅពីចិញ្ចឹមជ្រូក ការដាំដំឡូង និងស្វាយចន្ទី ក៏ជាមុខរបរសំខាន់របស់អ្នកភូមិដែរ ប៉ុន្តែដំឡូងដាំនៅពេល​ស្វាយចន្ទីនៅតូច។ ការងារសំខាន់បន្តទៀតគឺ ការផ្សាភ្ជាប់ដំណាំដំឡូងជាមួយការចិញ្ចឹមជ្រូក និងការដោះស្រាយបញ្ហាទីផ្សារស្វាយចន្ទី៕

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet (មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត)

លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋ​កថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា …