Home / ព័ត៌មាន / បណ្ឌិត យ៉ង សាំងកុមារ «ប្រទេសខ្មែរ ជាប្រទេសសម្បូរទឹក»

បណ្ឌិត យ៉ង សាំងកុមារ «ប្រទេសខ្មែរ ជាប្រទេសសម្បូរទឹក»

ប្រទេសកម្ពុជា ជាប្រទេសសម្បូរទឹក តែខ្វះខាតការគ្រប់គ្រងទឹកដើម្បីប្រើប្រាស់ឲ្យបានគ្រប់រដូវ។ ដើម្បី​ដោះស្រាយបញ្ហាទឹកដែលនឹងបន្តកើតមានឡើងនូវរដូវខាងមុខទៀត បណ្ឌិត យ៉ង សាំងកុមារ ជំនាញ​កសិកម្ម និងជាអតីតប្រធានអង្គការសេដាក បានមានប្រសាសន៍ប្រាប់ គេហទំព័រសហគមន៍សម្បូរសប្បាយ នៅព្រឹកថ្ងៃទី២០ មីនា ២០១៩នេះថា លោកបណ្ឌិត គាំទ្រឲ្យមានយុទ្ធនាការ​ជាតិ​មួយ៖

  1. គ្រប់ផ្ទះមានពាងស្តុកទឹកភ្លៀងចាប់ពី ១០ឡើងទៅ
  2. គ្រប់ភូមិមានស្រះទឹក ឬអាងទឹកសហគមន៍
  3. គ្រប់គ្រួសារមានស្រះទឹកមួយ។

លោកបណ្ឌិតបានបន្ថែមថា លើសពីនេះ រាជរដ្ឋាភិបាលត្រូវធ្វើការគាំទ្រនូវការពង្រឹងពង្រីកប្រព័ន្ធទឹកស្អាតឲ្យបានគ្រប់ភូមិ។ យើង​យល់​ថា ការធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតបរិភោគគ្រប់ពេលវេលា គឺជាកាតព្វកិច្ច​របស់រាជ​រដ្ឋាភិបាល និងប្រជាពលរដ្ឋ។

«យើងត្រូវរួមគ្នាធ្វើឲ្យកម្ពុជា ជាប្រទេសសម្បូរទឹកគ្រប់រដូវ និងគ្រប់ទីកន្លែង»៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។