Home / ចំណេះដឹងទូទៅ / ហេតុអ្វីកសិករនៅតែក្រ?

ហេតុអ្វីកសិករនៅតែក្រ?

អ្នកវិភាគសង្គម​ម្នាក់កំពុង​ធ្វើការសិក្សា​វាយតម្លៃ​គម្រោង​នៅក្នុងភូមិដាច់​​​​​​​​ស្រ​​​​​យ៉ាលមួយ​ក្នុងប្រទេសកម្ពុជា។ ​​ ​ពេលចប់​ការងារសម្ភាសន៍របស់គាត់ គាត់ក៏អង្គុយជជែកលេង​ជាមួយកសិករម្នាក់ នៅក្រោមផ្ទះដ៏រយីកយោកមួយ។ ការសន្ទនាមួយបានចាប់ផ្តើមឡើង ៖

កសិករ ៖ លោកគ្រូ! ខ្ញុំឮគេអួតក្នុងទូរទស្សន៍ស្ទើររាល់ថ្ងៃថា កម្ពុជារីកចម្រើនគ្រប់​​​វិស័យ មានកំណើនសេដ្ឋកិច្ច ៧% រាល់ឆ្នាំ។ ចុះហេតុអ្វីកសិករភាគច្រើនដូចជារូបខ្ញុំនៅតែក្រ?
អ្នកវិភាគសង្គម ៖ ត្រូវហើយពូ! សេដ្ឋកិច្ចជាតិយើងមានកំណើន ៧% រាល់ឆ្នាំ ក៏ប៉ុន្តែមានមនុស្សតែ ៥ ទៅ ១០% ប៉ុណ្ណោះទទួលបានផលប្រយោជន៍ចេញពីនោះ។
កសិករ ៖ ម៉េចក៏មានមនុស្សតិចម្លេះបានផល? លោកគ្រូ! ហើយពួកគាត់ទាំងនោះជានរណា ហើយរស់នៅឯណាទៅ?
អ្នកវិភាគសង្គម ៖ ពួកគាត់ទាំងនោះជាអ្នកមានសិទ្ធិចាត់ចែង​លើធនធានជាតិដូចជាព្រៃឈើ ដីធ្លី រ៉ែ ធ្វើផ្លូវ សង់ស្ពាន អនុញ្ញាតិឲ្យនាំចូលទំនិញផ្សេងៗ តំឡើងតួនាទីមន្រ្តីរាជការ។ល។ និងអ្នកដែលមានឥទ្ធិពលលើអ្នកដែលមានសិទ្ធចាត់ចែងទាំងនោះ មានដូចជាឈ្មួញធំៗ និងអ្នកមានអំណាច។ ពួកគាត់ភាគច្រើនលើសលប់រស់នៅទីក្រុងភ្នំពេញ។
កសិករ ៖ អ្ហូ! អញ្ចឹងបានជាខ្ញុំទៅភ្នំពេញថ្ងៃមុន ឃើញសុទ្ធតែឡានថ្មីៗ  ទំនើបៗច្រើនម្លេះ លោកគ្រូ!។ ចុះពួកគាត់ទាំងនោះបានសិទ្ធិចាត់ចែងពីណាមក? លោកគ្រូ!
អ្នកវិភាគសង្គម ៖ ពួកគាត់បានទទួលសិទ្ធិចាត់ចែងទាំងនោះមកពីសន្លឹកឆ្នោតរបស់ពូ។ ក្រែងពូធ្លាប់បោះឆ្នោតឲ្យគេដែរតើហ្អី ពីមុនៗមក?
កសិករ ៖ ធ្លាប់ដែរ លោកគ្រូ ប៉ុន្តែមិនដែលដឹងថា បោះឆ្នោតឲ្យគេមានសិទ្ធិចាត់ចែង ដើម្បីប្រយោជន៍​​គេអញ្ចឹងសោះ។ ធ្លាប់តែ គេឲ្យប៊ីចេង និងសារុងមុនបោះឆ្នោត រួចក៏បោះឆ្នោតឲ្យគេទៅ មិនដែលបានគិតវែងឆ្ងាយស្អីទេ លោកគ្រូ!។
អ្នកវិភាគសង្គម ៖ អញ្ចឹងពូចង់បន្តបោះឆ្នោត ដូរយកសារុង ប៊ីចេងទៀតទេ?
កសិករ ៖ លែងចង់ហើយ លោកគ្រូ!។ យើងបានសារុង ប៊ីចេង គេបានឡានទំនើប ដូចជាមិន​យុត្តិធម៌ទេ លោកគ្រូ!។ តែបើមិនដូរយកសារុង ប៊ីចេង បោះឆ្នោតដូរយកអ្វីវិញទៅ? លោកគ្រូ!
អ្នកវិភាគសង្គម ៖ នៅស្រុកប្រជាធិបតេយ្យជឿនលឿន គេបោះឆ្នោតដូរយក “អ្នកដឹកនាំល្អ” ដូរយក “គោលនយោបាយអភិវឌ្ឍភូមិឃុំល្អ” ដូរយក “គោលនយោបាយអភិវឌ្ឍប្រទេសល្អ”។ មិនមែនដូរយកអំណោយបន្តិចបន្តួចទេ ពូ!។ អញ្ចឹងហើយបានជាប្រទេសគេជឿនលឿន ហើយកសិករ កម្មករគេមានជីវភាពធូរធារ។
កសិករអ្នកដឹកនាំល្អម៉េចទៅ? លោកគ្រូ!។ ឃើញអ្នកមកឃោសនាម្តងៗ អួតពីមេគេខ្លាំង សរសើរមេគេក្លាហាន ហើយឃើញគេកោតខ្លាចមេគេដូចបាវបម្រើ។ តើមេបែបនឹងជាអ្នកដឹកនាំល្អម្ហែន? លោកគ្រូ!
អ្នកវិភាគសង្គមអ្នកដឹកនាំល្អជាអ្នករៀបចំឲ្យកូនចៅគាត់ចេះធ្វើការបម្រើពូជាកសិករ ដូចជាដោះស្រាយបញ្ហាទឹក ទុន ទីផ្សារជាដើម។ មិនមែនរកលុយឲ្យគាត់ដើម្បីជិះឡានទំនើប និងទិញសារុង ប៊ីចេង ចែកពូទេ។
កសិករ ៖ អរគុណ លោកគ្រូ! ខ្ញុំភ្លឺភ្នែកខ្លះៗហើយ លោកគ្រូ។ ខ្ញុំក្រមកពីខ្ញុំខ្លួនឯង គិតខ្លី ចង់បានអំណោយ និងមិនយល់ដឹង
     រៀបរៀងដោយ សាម អ៊ីន ខែឧសភា ឆ្នាំ ២០១៧។
     អត្ថបទទាក់ទង ៖

     ១) សារសំខាន់នៃការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា

     ២) ស្អប់យួន ខឹងសៀម ឈាមខ្មែរមិនថ្លៃថ្នូរទេ 

     ៣) តើអ្នកកើតមកជាកូនខ្មែរដើម្បីអ្វី? 

 

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

សារជាតិដែក, សារជាតិកាល់ស្យូម, ចៃជញ្ជក់ស្លឹក, ដង្កូវស៊ីរូងដើម, ខ្ញុង

សារជាតិដែក ជាជាតិរ៉ែមួយយ៉ាងសំខាន់ក្នុងចំណីអាហារ។ វាជួយក្នុងការបង្កើតគ្រាប់ឈាម។ បើគ្មានជាតិដែកគ្រប់គ្រាន់នៅក្នុងខ្លួន ធ្វើឲ្យមានជំងឺខ្វះឈាមក្រហម ដែលបណ្តាលឲ្យរាងកាយឡើងស្លេកស្លាំងស្រកទំងន់។ សារជាតុដែកសំបូរនៅក្នុងពពួកបន្លែស្លឹក កួរសណ្តែកខ្ចីៗ សណ្តែកដី ត្រយូងចេក ​ដើមចេក។ល។