Home / ព័ត៌មាន / ទោះបីបង្រ្កាបយ៉ាងណា ក៏ការចែកចាយគ្រឿងញៀននៅតាមជនបទមិនថយចុះឡើយ

ទោះបីបង្រ្កាបយ៉ាងណា ក៏ការចែកចាយគ្រឿងញៀននៅតាមជនបទមិនថយចុះឡើយ

ក្នុងកិច្ចប្រជុំស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៩នេះ ប្រធានអាជ្ញា​​ធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអះអាងថា សមត្ថកិច្ចបានការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់គ្រឿង​ញៀន លក្ខណៈទ្រង់ទ្រាយធំៗជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែការចែកចាយគ្រឿងញៀននៅតាមទីជនបទ ភូមិ-ឃុំ គ្មានការថយចុះនោះទេ «ពីមុនខ្ញុំសន្និដ្ឋានថា ករណីគ្រឿងញៀនវានឹងអាចថយ ដោយ​សារចាប់ករណីធំៗបានច្រើន ប៉ុន្តែការចែកតាមភូមិ–ឃុំហ្នឹង គឺវាមិនថយនោះឡើយ។ ចំណែក​ទីកម្សាន្តនានាស្ទើរតែទាំងអស់ ដែលមានប្រើប្រាស់គ្រឿងញៀន»។

លោកសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀន គឺមិនមែនមានតែនៅក្នុងប្រទេស​កម្ពុជានោះទេ ហើយពិភពលោកកំពុងមានការព្រួយបារម្ភគ្រប់ៗគ្នា។ លោកក៏បានបន្តអំពាវនាវដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះបញ្ហាគ្រឿងញៀននេះ ដើម្បីធ្វើឲ្យប្រទេសជាតិ មានការរីកចំរើន ហើយត្រូវតែរួមសហការគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការបង្ក្រាប​និងលុបបំបាត់គ្រឿងញៀននេះឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក កែ គឹមយ៉ាន ក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ស៊ើបអង្កេតស្វែងរកម្ចាស់ និងអ្នកនៅពីក្រោយខ្នងនៃការនាំចូលនូវគ្រឿងញៀននេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យករណីគ្រឿងញៀននេះ មានការថយចុះ ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ បទល្មើសគ្រឿងញៀនសរុប ដែលបង្ក្រាបបានចំនួន ៨.០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធ បានចំនួន ១៦. ២១៦នាក់ និងគ្រឿងញៀនជាងកន្លះតោន៕

រក្សា ខ្មែរ

សហគមនសម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។