Home / ព័ត៌មាន / កម្ពុជាបញ្ជាក់ពីជំហរក្នុងកិច្ចប្រជុំសភាបរិស្ថានអង្គការសហប្រជាតិលើកទី៤

កម្ពុជាបញ្ជាក់ពីជំហរក្នុងកិច្ចប្រជុំសភាបរិស្ថានអង្គការសហប្រជាតិលើកទី៤

ហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដឹកនាំគណៈ​ប្រតិ​ភូក្រសួងបរិស្ថាន ដែលរួមមាន ឯកឧត្តម វ៉ាន់ មុនីនាថ តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក ជា ស៊ីណា តំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន ចូលរួមក្នុងកិច្ចប្រជុំសភាបរិស្ថានសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពី ថ្ងៃទី១១-១៥ ខែមីនា ឆ្នាំ២០១៩ នាទីក្រុងណៃរ៉ូប៊ី នៃប្រទេស​កេនយ៉ា។ កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រី ឬតំណាងមកពីបណ្តាប្រទេស​ជុំវិញពិភពលោកចំនួន១៧០ ប្រទេស រួមទាំងភ្នាក់​ងារអង្គការអន្តរជាតិ អ្នកវិទ្យា​សាស្ត្រ គ្រឹះស្ថានសិក្សា វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីពិនិត្យពិភាក្សា លើ(១)​របាយការណ៍គណៈកម្មាធិការតំណាងអចិន្ទ្រៃយ៍ (២)បញ្ហាអភិបាលកិច្ចនិងគោលនយោបាយបរិស្ថានអន្តរជាតិ (៣) កម្មវិធី ថវិកា និងការ​ងាររដ្ឋបាល។ ជាលទ្ធផល​សេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន២៧ និងសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីបរិស្ថាន ពិភពលោកមួយ នឹងត្រូវបានអនុម័តដោយកិច្ចប្រជុំពេញអង្គនាថ្ងៃសុក្រ ទី១៥ ឆ្នាំ២០១៩។

ឯកឧត្តម សាបូ អូហ្សាណូ បានថ្លែងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមចំណែកអនុវត្តកិច្ចព្រមព្រៀង បរិស្ថានអន្តរជាតិ ដើម្បីដោះស្រាយប្រកប​ដោយនវានុវត្តន៍សម្រាប់ការប្រើប្រាស់ និងផលិតភាពដោយនិរន្តរភាព និងបញ្ហា ប្រឈមបរិស្ថាន តាមរយៈអនុវត្តគោលនយោបាយចតុកោណ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម លិខិតបទ​ដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្រ្តការប្រែប្រួលអាកាសធាតុ ការបង្កើតក្រមបរិស្ថាន និងការបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ។ ឯកឧត្តម អូហ្សាណូ ក៏បានអះអាង និងប្តេជ្ញាចិត្តជាថ្មីថា កម្ពុជា ត្រៀមខ្លួនជាស្រេចនឹងធ្វើការរួមគ្នាជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក ដើម្បីអនុវត្តលទ្ធផល និងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំប្រកបដោយនវានុវត្តន៍ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ ដោយចីរភាពនាឆ្នាំ២០៣០៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) មួយទៅមួយ សម្រាប់ដាំដំណាំស្រកានាគ

មានបងប្អូនមួយចំនួនដែលមានបំណងដាំដំណាំស្រកានាគ ប៉ុន្តែមិនទាន់យល់ច្បាស់ ឬដឹងអស់អំពីការដាំដំណាំនេះ ក្នុងនោះក៏មានចំងល់រឿងប្រវែងបង្គោល ជំរៅរណ្តៅ និងគំលាតបង្គោល (ជន្លង់) សម្រាប់ដាំផងដែរ។ ខាងក្រោមនេះ គឺជាការពន្យល់និងបង្ហាញរូបភាព ដែលដកស្រង់ចេញពីបទពិសោធន៍របស់កសិករខ្មែរ និងបរទេស។