Home / ព័ត៌មាន / មន្រ្តីកម្ពុជាស្វែងយល់ពីបច្ចេកវិទ្យាការពារបរិស្ថាននៅប្រទេសជប៉ុន

មន្រ្តីកម្ពុជាស្វែងយល់ពីបច្ចេកវិទ្យាការពារបរិស្ថាននៅប្រទេសជប៉ុន

តាមទំព័រហ្វេសប៊ុក របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី​១២ ខែមីនា ឆ្នាំ២០១៩ លោក សូហ្សឹគី ហ៊ីរ៉ូណូរី ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានជួបជាមួយតំណាងមន្រ្តីនៃក្រសួងបរិស្ថាន៤រូប ដែលបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមកម្មវិធី JENESYS 2018 ជាមួយមន្ត្រីមកពីបណ្តាប្រទេសមេគង្គ។ ពួកគាត់បានចែករំលែកបទពិសោធន៍របស់ពួកគាត់លើបច្ចេកវិទ្យាការពារបរិស្ថាននៅប្រទេជប៉ុន ដូចជា ផ្ទះវ័យឆ្លាត (Smart house) ដំណើរការបន្សុទ្ធខ្យល់ ព្រមទាំងបច្ចេកវិទ្យាចុងក្រោយដើម្បីដុត និងកែច្នៃសម្រាមរឹង។ យើងសង្ឃឹមថា បទពិសោធន៍ទាំងនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
«Cambodian officers experienced environmental technology in Japan»
On 12 March, 2019, four representatives of Ministry of Environment who have visited Japan from 11 to 19 February 2019 under the JENESYS 2018 program paid a courtesy call on Mr. Hironori SUZUKI, Counsellor of the Embassy of Japan in Cambodia. They explained their experience of environmental technology in Japan such as smart home, process of improving air purification, and advanced technology to burn solid wastes and recycle them with officers from other four Mekong countries. We hope that their experience will contribute to further development of Cambodia.

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។