Home / ទេសចរណ៍ / វប្បធម៌និងទេសចរណ៍ / អ្វីទៅជា បុណ្យទន្លេ?

អ្វីទៅជា បុណ្យទន្លេ?

នៅថ្ងៃទី១៥-១៦-១៧ មីនា ២០១៩ ខេត្តកំពង់ឆ្នាំងប្រារព្ធពិធីបុណ្យទន្លេ។ តើអ្វីទៅជា បុណ្យទន្លេ? គឺជាបុណ្យអេកូទេសចរណ៍មួយ ដែលប្រទេសតាមដងទន្លេមេគង្គ ឬតាមដងទន្លេគង្គាក្នុង​ប្រទេស​ឥណ្ឌា​តែងតែប្រារព្ធធ្វើឡើងដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គា​ដែល​បាននាំ​មក​នូវ​ដីល្បាប់​ដ៏​មាន​ជីជាតិនិង​មច្ឆាដ៏​សម្បូរ​បែប ក៏ដូចដើម្បីចូលរួមថែរក្សាបរិស្ថាន ជីវចម្រុះ និងផ្សព្វផ្សាយពីប្រពៃណី ទំនៀមទម្លាប់របស់សហគមន៍​ប្រជាជនតាមដងទន្លេសំដៅរួមចំណែកទាក់ទាញទេសចរបែបធម្មជាតិ (អេកូទេសចរណ៍) នាំចំណូលបានច្រើន​ដល់ប្រជាជនសហគមន៍តាមដងទន្លេ។

យោងតាម​អនុក្រឹត្យ​មួយ របស់​រាជរដ្ឋាភិបាល លេខ​២៦៥ អ​.​ន​.​ក្រ​.​ប​.​ក ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤​ គឺនៅក្នុង​មាត្រា​១ នៃ​អនុក្រឹត្យ​នេះ បានកំណត់​យកក្នុង​សប្តាហ៍​ទី​១ ឬ ទី​២ ក្នុង​ខែមីនា ជា​រៀងរាល់ឆ្នាំ អាច​រៀបចំ​ធ្វើបុណ្យ​ទន្លេ​បាន​។ មាត្រា​​២ បានបង្ហាញ​ពី​គោលបំណង នៃ​ការធ្វើ​បុណ្យ​ទន្លេ ដើម្បី​បំផុស​ចលនា​មហាជន ឲ្យ​ចូលរួម​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ទន្លេ ប្រកបដោយ​និរន្តរភាព និង​ចូលរួម​សំរេច យុទ្ធសាស្ត្រ​ពិពិធ​កម្មទេសចរណ៍ តាមរយៈ​ការបង្កើតព្រឹត្តិការណ៍​ទេសចរណ៍​ថ្មីៗ សំរាប់​ខេត្តតាម​ដង​ទន្លេ ក្នុងប្រទេស​កម្ពុជា​។​

គិតមកដល់ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យទន្លេចំនួន ៥លើករួចមកហើយគឺ៖

លើក​ទី​១. ​រៀបចំ​ពី​ថ្ងៃ​ទី​១៣ ដល់ ១៥ ​ខែមីនា ​ឆ្នាំ២០១៥ នៅ​ខេត្តក្រចេះ ​ក្រោម​ប្រធានបទ «ទេសចរណ៍​តាម​ដង​ទន្លេ​សម្រាប់​ការ​អភិវឌ្ឍន៍​សហគមន៍​»។

​លើក​ទី​២. ​​រៀបចំ​ពី​ថ្ងៃ​ទី​១១ ដល់ ១៣ ​ខែមីនា ​ ឆ្នាំ២០១៦ នៅ​ខេត្តកំពង់ចាម ក្រោម​ប្រធានបទ «ទន្លេ​ស្អាត សហគមន៍​ល្អ និង​ការ​អភិវឌ្ឍ​ទេសចរណ៍»។

លើក​ទី​៣. ​រៀបចំ​ពី​ថ្ងៃ​ទី​២៤ ដល់ ២៦ ​ខែមីនា ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង  ​ក្រោម​ប្រធានបទ «ទន្លេ ផ្សារភ្ជាប់ប្រជាជន និងវប្បធម៌»។

លើក​ទី៤. រៀបចំ​ចាប់​ពី​ថ្ងៃ​ទី៩ ដល់ ១១ ខែ​មីនា ឆ្នាំ​២០១៨ នៅខេត្ត​កណ្ដាល ​ក្រោម​ប្រធាន​បទ «ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍»។

លើក​ទី៥. នឹងរៀបចំ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់ ១៧ ខែ​មីនា ឆ្នាំ​២០១៩ នៅខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «​ទន្លេ​ផ្សារភ្ជាប់​សន្តិភាព ប្រជាជន និង​ទេសចរណ៍​»។

​នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះ គឺក្រសួង និងស្ថាប័នពាក់ព័ន្ធបានសហការគ្នាបង្កើតឲ្យមានបិយាកាសរីករាយជូនប្រជាជន និងភ្លៀវទេសចរណ៍អន្តរជាតិដូចជា សំដែងសិល្បៈ បាញ់កាំជ្រួច តាំងពិព័រណ៍ កីឡាប្រដាល់ កីឡាចំបាប់ កីឡារត់ប្រណាំង ប្រណាំងទូក ប្រកួតកីឡាហែលទឹក អុកចត្រង្គ…៕

រក្សា ខ្មែរ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ភាពសម្បូរបែបនៃស្នាដៃបុព្វបុរសដែលប្រទះឃើញនៅប្រាសាទលលៃ

គេហទំព័រអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រាសាទលលៃបច្ចុប្បន្ន មានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាសម័យបុរាណ។ ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមរយៈសម័យកាលជាបន្តបន្ទាប់មក។