Home / កសិកម្ម / ការគ្រប់គ្រងទឹករបស់កសិករ

ការគ្រប់គ្រងទឹករបស់កសិករ

ក្នុងការធ្វើកសិកម្ម ដើម្បីទទួលបានជោគជ័យ ទឹក គឺជាកត្តាសំខាន់មួយ ហើយដើម្បីទទួលបានទឹកប្រើប្រាស់ពេញមួយឆ្នាំ យើងត្រូវជីកស្រះ និងប្រព័ន្ធប្រឡាយដើម្បីស្តុកទឹកទុកសំរាប់ប្រើប្រាស់ ជាពិសេសជួយរំដោះទឹកពេលមានការជន់លិច។ ការមានទឹកគ្រប់គ្រាន់ គឺយើងអាចដាំដុះបន្លែ ឈើហូបផ្លែ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ប្រើប្រាស់ក្នុងគ្រួសារ និងជួយឲ្យមានភាពត្រជាក់ត្រជុំ។មានទឹក គឺមានជីវិត ហើយការធ្វើកសិ- កម្មបានជោគជ័យក៏ត្រូវមាន ទឹក ដើម្បីទទួលបានទឹកស្រោចស្រពពេញក្នុងមួយឆ្នាំ គឺកសិករត្រូវជីកប្រព័ន្ធប្រឡាយឲ្យបានខ្វាត់ខ្វែងដើម្បីស្តុកទឹកពេលរដូវភ្លៀង កុំឲ្យទឹកជន់ជោរលិច និង អាចប្រើប្រាស់សម្រាប់រដូវប្រាំងបានគ្រប់គ្រាន់ផងដែរ  ។

ការវិនិយោគលើប្រព័ន្ធប្រឡាយត្រូវចំណាយច្រើនមែនពីដំបូង ប៉ុន្តែវាផ្តល់អត្ថប្រយោជន៍វែងឆ្ងាយសម្រាប់បច្ចុប្បន្ន និងអនាគត។ ការជីកជាកូនស្រះតូចៗសម្រាប់ចិញ្ចឹមត្រី មិនត្រឹមតែបានត្រីសម្រាប់បរិភោគក្នុងគ្រួសារប៉ុណ្ណោះទេ គឺអាចរកប្រាក់ចំណូលបានទៀតផង ជាពិសេសផ្តល់នូវភាពត្រជាក់ត្រជុំនៅជុំវិញកសិដ្ឋានផងដែរ៕

តាត់  សុខ

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ឧបករណ៍កំចាត់ស្មៅ បំផុសដី «នាគស្រែ»

នៅពេលនេះ សហគន៍សម្បូរសប្បាយ សូមណែនាំប្រជាកសិករយើងឲ្យស្គាល់ឧបករណ៍សាមញ្ញមួយដែលគេហៅថា «នាគស្រែ»។ ឧបករណ៍នាគស្រែនេះ គឺគេបង្កើតឡើងដើម្បីជួយកសិករក្នុងការកំចាត់ស្មៅ និងបំផុសដីក្នុងពេលតែមួយ។