Home / ព័ត៌មាន / បណ្ឌិត យ៉ង សាំងកុមារ រៀបចំក្រុមដាំល្ហុងរឹង និងក្រុមទីផ្សារ

បណ្ឌិត យ៉ង សាំងកុមារ រៀបចំក្រុមដាំល្ហុងរឹង និងក្រុមទីផ្សារ

លោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក បានឲ្យដឹង​នៅ​ក្នុងទំព័រ Facebook របស់លោកថា យើងរៀបចំឲ្យមានក្រុមផលិតល្ហុងសាច់រឹង (ល្ហុងហូឡង់)។ តើលោកអ្នកចង់ចូលរួមទាំងខាងដាំនិងខាងទីផ្សារទេ? យើងរួមគ្នាផលិត ដើម្បីលើកស្ទួយសុវត្ថិ​ភាព​ចំណីអាហារ និងសេដ្ឋកិច្ចជាតិយើង។យើងជួបជុំពិភាក្សាពីការងារនេះ​នៅថ្ងៃទី១៥ មីនា ២០១៩ វេលាម៉ោង ៤ រសៀល នៅភោជនីយដ្ឋានអូក្រាទួលគោក ផ្លូវ៥៩២ កែង ៣៣៥។
សូមទំនាក់ទំនងលេខ ០៩៣ ៣០៩ ២៩៤ / ០៧០ ៩៤៩ ៤៦០

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។