Home / អាហារ និង សុខភាព / តើការបរិភោគបន្លែដាំនៅក្នុងកេះស្នោប៉ះពាល់ដល់សុខភាពដែរឬទេ?

តើការបរិភោគបន្លែដាំនៅក្នុងកេះស្នោប៉ះពាល់ដល់សុខភាពដែរឬទេ?

បច្ចុប្បន្នការដាំដំណាំជាលក្ខណៈគ្រួសារ (សួនដំណាំគ្រួសារ) ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់តែមានការ​ចាប់​​អារម្មណ៍​ច្រើន​ឡើង​ ក្នុងនោះគេក៏ឃើញការដាំបន្លែនៅក្នុងកេះ (ឡាំង) ស្នោក៏ពេញនិយមដែរ ពីព្រោះ​កេះស្នោ​ធុននឹង​ទឹក​ភ្លៀងនិង​កំដៅ​ថ្ងៃ ព្រមទាំងមានតម្លៃថោក ឬក៏អាច​យកពីកន្លែងដែលគេបោះចោល។

ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនបានទទួលព័ត៌មាន និងខ្លះទៀតយល់ថា កេះស្នោនេះនៅពេលត្រូវកំដៅ ថ្ងៃខ្លាំងវានឹងចេញជាតិគីមីដែលគេបានផ្សំបង្កើតកេះស្នោនេះ រួចហើយបន្លែដែលដាំនៅក្នុងកេះនេះស្រូប យកសារធាតុគីមីនោះ។ បន្លែនេះត្រូវបានប្រជាពលរដ្ឋយកទៅបរិភោគ គឺបណ្តាលឲ្យប៉ះពាល់ដល់សុខភាព​ទន្ទឹមនឹងពួកគេប្រឹងគេចចេញពីបន្លែគីមីនោះ។

ចំងល់នេះលោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក បាន​ពន្យល់ថា ជាធម្មតាកេះស្នោនៅពេលត្រូវកំដៅខ្លាំង គឺវាពិតជាចេញសារធាតុគីមីដែលមាននៅក្នុងកេះស្នោ​នោះ​មែន «ប៉ុន្តែយើងមិនបាច់ព្រួយបារម្មណ៍ទេ ពីព្រោះកេះស្នោដែលយើងបានដាំបន្លែនោះ គឺវាមានដី ពិសេសយើង​បាន​ស្រោចទឹក ឬដាក់ទឹក (ដាំបន្លែលើទឹក) ដូច្នេះកេះស្នោនេះវាមិនក្តៅរហូតដល់កំរិត​ដែលបណ្តាល​ឲ្យ​សារ​ធាតុគីមីចេញឡើយ»។

យោងតាមការពន្យល់ខាងលើនេះ សូមប្រជាពលរដ្ឋឈប់បារម្មណ៍ទៀតទៅក្នុងការបរិភោគបន្លែដាំនៅក្នុងកេះស្នោដែលខ្លាចប៉ះពាល់ដល់សុខភាពនោះ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីទុកស៊ុត (ពង) ឲ្យបានយូរ

បើចង់រក្សាស៊ុតឲ្យបានយូរ អស់លោកអ្នក គួរអនុវត្តនូវវិធីពីរចំណុចដូចខាងក្រោម៖ ១. នៅពេលទិញស៊ុត ឬបានស៊ុតមកហើយ មិនចាំបាច់ធ្វើការលាងសំអាតទេ ពីព្រោះសារជាតិទន់ៗនៅត្រង់សម្បកស៊ុតមានរន្ធធ្លុះធ្លាយជាច្រើនកន្លែង ពីព្រោះតែមូលហេតុនេះហើយមេរោគ និងខ្យល់អាចជ្រាបចូលបានយ៉ាងងាយដែលនាំឲ្យស៊ុតឆាប់ខូចណាស់។ បើក្នុងករណីចាំបាច់ត្រូវលាងសំអាត អ្នក​គប្បីជូតឲ្យស្អាត និងស្ងួតរួចហើយប្រើប្រេងរុក្ខជាតិលាបស្តើងៗជុំវិញសំបកស៊ុតដើម្បីបិទបាំងរន្ធធ្លុះធ្លាយនោះ។ វិធីនេះអាចជួយការពារមិនឲ្យមេរោគចូលលុកលុយ ហើយអាចជួយរក្សាស៊ុតបានរយៈពេលពី …